បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ រំពឹងថា អ៊ីរ៉ង់ នឹងយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ ក្នុងពេល ៦០ ថ្ងៃទៀត

លោក ត្រាំ រំពឹងថា អ៊ីរ៉ង់ នឹងយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ ក្នុងពេល ៦០ ថ្ងៃទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោករំពឹងថា អ៊ីរ៉ង់នឹងយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ ក្នុងរយៈពេល ៦០ថ្ងៃទៀត បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងសប្តាហ៍នេះ ។

Advertisement

លោកប្រធានាធិបតី ត្រាំ បានថ្លែងព្រមានធ្ងន់ៗកាលពីថ្ងៃ សុក្រ ថា ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយក្នុងពេល ៦០ថ្ងៃទៀត គិតចាប់ពីថ្ងៃ ព្រហស្បតិ៍ តទៅ នោះយើងនឹងធ្វើរឿងដែលអ៊ីរ៉ង់នឹងមិនសប្បាយចិត្ត ។

ប៉ុន្តែទោះបីជាយ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ព Andrews នៃរដ្ឋ Maryland ថា រូបលោកមិនគិតថា វានឹងអាចឈានដល់ចំណុចនោះទេ ។

បើតាមស៊ីនហួរ, ខ្លឹមសារក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ ចែងថា ភាគីទាំងពីរប្តេជ្ញាចរចា និងសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេលអតិបរមា ៦០ ថ្ងៃ ប៉ុន្តែអាចបន្តទៀតបាន បើសិនមានការយល់ព្រមគ្នាទៅវិញទៅមក ។

គួរបញ្ជាក់ថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅប្រទេសស្វីស នៅថ្ងៃទី១៩ ខែមិថុនា ត្រូវបានពន្យារពេល ដោយភាគីទាំងពីរមិនបានផ្តល់ការពន្យល់ជាផ្លូវការណាមួយទេ ។

ប៉ុន្តែបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន, អ៊ីរ៉ង់បានដកខ្លួនចេញពីកិច្ចចរចាភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា