បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ទម្លាយថា អាមេរិក បានបញ្ជូននាវាដឹកប្រេង ៨៧ គ្រឿងដោយស្ងាត់ៗ ឆ្លងកាត់ច្រកសមុទ្រ Hormuz

លោក ត្រាំ ទម្លាយថា អាមេរិក បានបញ្ជូននាវាដឹកប្រេង ៨៧ គ្រឿងដោយស្ងាត់ៗ ឆ្លងកាត់ច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន ៖ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកប្រេងយ៉ាងហោចណាស់ ៨៧ គ្រឿងដោយស្ងាត់ៗ ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នៅក្រោមការបិទបាំងដោយភាពងងឹត ។

Advertisement

បើតាម The Star, ការលួចដឹកប្រេងចេញដោយសម្ងាត់នេះ បានជួយរក្សាតម្លៃប្រេងពិភពលោក ឱ្យស្ថិតក្នុងរង្វង់ ៨៥ ទៅ ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយមិនឱ្យហក់ឡើងថ្លៃខ្លាំងដល់ទៅ ២៥០ ដុល្លារ ក្នុងកំឡុងពេលមានសង្គ្រាមរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ។

នៅក្នុងបទសម្ភាសន៍ជាមួយ អាហ្សូស (Axios) ដែលចាក់ផ្សាយកាលពីថ្ងៃ សុក្រ លោកប្រធានាធិបតី ត្រាំ បានបង្ហើបថា នាវាដឹកប្រេងទាំងនោះ បានចាកចេញនៅម៉ោង ១ រំលងអធ្រាត្រ ដោយបិទភ្លើងទាំងអស់ ហើយមាននាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បើកអមដំណើរការពារ ។

មេដឹកនាំអាមេរិករូបនេះបន្ថែមថា ប្រតិបត្តិការនេះអាចជោគជ័យទៅបាន ដោយសារតែកងទ័ពអាមេរិកបានវាយកម្ទេចប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារខ្លួនរបស់អ៊ីរ៉ង់ តាំងពីដើមសមរភូមិ ទើបធ្វើឱ្យកងកម្លាំងអ៊ីរ៉ង់មិនអាចដឹងពីការចល័តនាវាទាំងនេះឡើយ ។

យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភេត ហេដសេត (Pete Hegseth), ប្រតិបត្តិការនេះ មានឈ្មោះថា ប្រូជេក ហ្វ្រីឌម “Project Freedom” ដែលបានជួយសម្របសម្រួល និងការពារនាវាពាណិជ្ជកម្មសរុបជាង ២០០ គ្រឿង ។ ក្នុងនោះមាននាវាដឹកប្រេងធំៗចំនួន ៨៧ គ្រឿង បានដឹកជញ្ជូនប្រេងឆៅរហូតដល់ ១២៥ លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយសុវត្ថិភាព ។

គួរបញ្ជាក់ថា ច្រកសមុទ្រ ហ័រមូស ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា