បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចារកម្មអាមេរិក ព្រមានថា លោក ណេតាន់យ៉ាហ៊ូ អាចនឹងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់

ចារកម្មអាមេរិក ព្រមានថា លោក ណេតាន់យ៉ាហ៊ូ អាចនឹងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារចារកម្មអាមេរិក បានព្រមានរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អាចនឹងចាត់វិធានការនានា ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយ ។

Advertisement

ការព្រមានរបស់ចារកម្មអាមេរិក ត្រូវបានធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុកយ៉ាងខ្លាំង ដែលជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវតែបង្ខំចិត្តបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសលីបង់ ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារចារកម្មអាមេរិក, អ៊ីស្រាអែលទំនងជាមានបំណងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហេសបូឡា ដែលគាំទ្រអ៊ីរ៉ង់នៅប្រទេសលីបង់ ។

គោលបំណងនេះ គឺជារំលោភបំពានទៅលើចំណុចស្នូល នៃកិច្ចព្រមព្រៀងសន្តិភាពថ្មីថ្មោងរវាងអាមេរិក-អ៊ីរ៉ង់ ដែលទាមទារដាច់ខាត ឱ្យមានការបញ្ឈប់រាល់អរិភាពទាំងអស់នៅលីបង់ ។

ការវិភាគរបស់ចារកម្មអាមេរិក ធ្វើឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងរដ្ឋាភិបាលលោក ណេតាន់យ៉ាហូ និងមន្ត្រីរដ្ឋបាលលោក ត្រាំ កំពុងមានភាពតានតឹងដាក់គ្នាកាន់តែខ្លាំងឡើងៗ បន្ទាប់ពីអាមេរិកបានព្រមានអ៊ីស្រាអែលជាសាធារណៈ កុំឱ្យវាយប្រហារក្រុមហេសបូឡា ដែលនាំឱ្យកិច្ចព្រមព្រៀងរបស់លោក ត្រាំ ត្រូវរលាយសាបសូន្យ ។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ កាលពីថ្ងៃ សុក្រ ដើម្បីសងសឹកក្រុមហេសបូឡា ដែលបានបាញ់ដ្រូនសម្លាប់ទាហានអ៊ីស្រាអែលអស់ ៤នាក់ បានធ្វើឱ្យកិច្ចចរចាសន្តិភាពនៅប្រទេសស្វីស ត្រូវលើកពេលភ្លាមៗ ។ ហើយលោកអនុប្រធានាធិបតីអាមេរិក JD Vance ក៏បានលុបចោលការធ្វើដំណើររបស់លោកដែរ ។

បើតាម Washington Post, ប្រសិនបើលោក ណេតាន់យ៉ាហូ នៅតែបន្តយុទ្ធនាការយោធានៅលីបង់របស់ខ្លួន នោះលោកមិនត្រឹមតែបំផ្លាញផែនការសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់ប៉ុណ្ណោះទេ ហើយក៏អាចប៉ះទង្គិចដល់ទំនាក់ទំនងរវាងលោក និងលោកប្រធានាធិបតី ត្រាំ ដែលជាខ្នងបង្អែកនយោបាយដ៏សំខាន់បំផុត ៕

ប្រភព ៖ Washington Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា