តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសបិទមិនឱ្យធ្វើចរាចរណ៍នៅច្រកសមុទ្រ ហ័រមូស សាជាថ្មី កាលពីថ្ងៃ សៅរ៍ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការរំលោភបំពានបទឈប់បាញ់នៅលីបង់ ពីសំណាក់អ៊ីស្រាអែល ។

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសបិទមិនឱ្យធ្វើចរាចរណ៍នៅច្រកសមុទ្រ ហ័រមូស សាជាថ្មី កាលពីថ្ងៃ សៅរ៍ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការរំលោភបំពានបទឈប់បាញ់នៅលីបង់ ពីសំណាក់អ៊ីស្រាអែល ។
ទីក្រុងតេហេរ៉ង់ ថែមទាំងបានហៅការវាយប្រហារចុងក្រោយនេះរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ថា ជាការរំលោភបំពានកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ។
បើតាម AFP, អ៊ីស្រាអែលបាននិយាយថា ការដែលខ្លួនវាយប្រហារលីបង់ ក៏ព្រោះតែក្រុមហេសបូឡាបានបាញ់មីស៊ីលចំនួន ៥០គ្រាប់ចូលទឹកដីខ្លួនមុន ។
រីឯក្រុមហេសបូឡាដែលគាំទ្រអ៊ីរ៉ង់ បានអះអាងវិញថា ការវាយប្រហាររបស់ខ្លួន ធ្វើឡើងដើម្បីឆ្លើយតបការបន្តរុករានទឹកដីលីបង់ពីសំណាក់កងទ័ពអ៊ីស្រាអែល រហូតមានការផ្ទុះអាវុធដាក់គ្នាជាមួយក្រុមយុទ្ធជនរបស់ខ្លួន ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់លីបង់, អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើទីតាំងចំនួន ២០កន្លែង បណ្តាលឱ្យមនុស្សចំនួន ១៦នាក់ស្លាប់បាត់បង់ជីវិត ។
គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ គឺជាដើមចងធ្វើឱ្យកិច្ចពិភាក្សាដែលគ្រោងធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ស្តីពីការអនុវត្តអនុស្សរណៈយោគយល់រវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ត្រូវបានពន្យារពេល ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

