បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump គំរាមវាយ អ៊ីរ៉ង់ ជាថ្មី បើសិនមិនព្រមបញ្ឈប់ក្រុម ហេសបូឡា បង្កបញ្ហា

លោក Trump គំរាមវាយ អ៊ីរ៉ង់ ជាថ្មី បើសិនមិនព្រមបញ្ឈប់ក្រុម ហេសបូឡា បង្កបញ្ហា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ បានគំរាមវាយប្រហារអ៊ីរ៉ង់សាជាថ្មី ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ មិនព្រមបញ្ឈប់ក្រុមហេសបូឡា ពីការបង្កបញ្ហាតទៀតនោះទេ ។

Advertisement

មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់ភ្លាមៗ នូវអ្នកតំណាងដែលមានប្រាក់ខែខ្ពស់របស់ពួកគេនៅលីបង់ ដោយលោកចង់សំដៅដល់ក្រុមហេសបូឡា ពីការបង្កបញ្ហាតទៀត ។

លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើពួកគេមិនធ្វើទេ យើងនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃម្តងទៀត ដូចដែលយើងបានធ្វើកាលពីសប្តាហ៍កន្លងទៅ ឱ្យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាកំពុងធ្វើការឆ្ពោះទៅរកសន្តិភាពក្នុងតំបន់ ។ ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់ ចំពោះកន្លែងដែលយើងស្ថិតនៅក្នុងប្រទេសលីបង់ ។ ប៉ុន្តែនៅមានឈើមួយចំនួនទៀតដែលត្រូវកាប់ ប៉ុន្តែយើងនឹងបន្តធ្វើការលើរឿងនេះ ។

ការគំរាមរបស់លោក ត្រាំ កើតឡើងចំពេលដែលការចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅផ្ទៃខាងក្រោយ នៃការប៉ះទង្គិចគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ដែលគំរាមកំហែងធ្វើឱ្យខូចកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា