ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃ អាទិត្យ បានប្រកាសក្តែងៗទៅកាន់ពិភពលោកថា អ៊ីស្រាអែលនឹងប្តេជ្ញាចិត្តឱ្យខានតែបាន ដើម្បីទប់ស្កាត់មហិច្ឆតារបស់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ ។

មេដឹកនាំអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ ទោះបីជាមានការវិវឌ្ឍផ្នែកនយោបាយយ៉ាងណាក៏ដោយ រូបលោកដាច់ខាត នឹងមិនបើកដៃឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរឡើយ ។
លោក ណេតាន់យ៉ាហ៊ូ ដែលមានវ័យ៧៦ឆ្នាំរូបនេះ ថែមទាំងបានអះអាងដែរថា ដរាបណារូបលោកនៅតែកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល អ៊ីរ៉ង់នឹងគ្មានថ្ងៃទទួលបានអាវុធប្រល័យលោកជាដាច់ខាត ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ធ្លាប់និយាយថា អ៊ីរ៉ង់ជិតនឹងផលិតបាននូវកាំជ្រួចមីស៊ីលផ្លោង ដែលអាចបាញ់ដល់ដីអាមេរិក ហើយនេះក៏ជាហេតុផលចម្បងមួយ ដែលប្រទេសទាំងពីរសម្រេចចិត្តបំផ្ទុះសង្គ្រាមលើទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
បើតាម Anadolu, មីស៊ីលបាលីស្ទីកទាំងនេះហើយ ដែលអ៊ីរ៉ង់បានប្រើប្រាស់ បាញ់ផ្លោងវាយប្រហារសងសឹកទៅលើបណ្តាសម្ព័ន្ធមិត្តអាមេរិកទូទាំងតំបន់ ដែលផ្ទុកកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោន ព្រមទាំងបាញ់ផ្លោងស្រោចយ៉ាងចាស់ដៃទៅលើអ៊ីស្រាអែល ៕
ប្រភព ៖ AFP និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា