បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទ អ៊ុយក្រែន គំរាមកំហែងអធិបតេយ្យភាពរបស់ បេឡារុស

រុស្ស៊ី ចោទ អ៊ុយក្រែន គំរាមកំហែងអធិបតេយ្យភាពរបស់ បេឡារុស

មូស្គូ ៖ វិមានក្រឹមឡាំង របស់ប្រទេសរុស្ស៊ី នៅថ្ងៃ ចន្ទ ចោទប្រកាន់អ៊ុយក្រែនថា បានគំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី

Advertisement

ការចោទប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ឱសានវាទរយៈពេល ១ សប្តាហ៍ដល់មេដឹកនាំបេឡារុស ឲ្យដកស្ថានីយ៍បញ្ជូនសញ្ញា ដែលខ្លួនចាត់ទុកថា កំពុងត្រូវបានប្រើប្រាស់ ដើម្បីជួយបង្ហាញគោលដៅ សម្រាប់ការវាយប្រហាររបស់រុស្ស៊ី ។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ និយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីការកត់សម្គាល់របស់លោក ហ្សេលេនស្គី នាពេលឆាប់ៗនេះ ។

លោក បេសកូវ បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់អ៊ុយក្រែន ពិតណាស់ វាគឺជាការឈ្លានពានទាំងស្រុង ។

ការឈ្លានពាននោះ រួមមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយផ្សេងទៀត និងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀត ។

យ៉ាងណា រុស្ស៊ីមិនមានការសង្ស័យអ្វីទាំងអស់ ពីព្រោះថ្នាក់ដឹកនាំបេឡារុស និងប្រទេសបេឡារុសខ្លួនឯង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេ ។

បើតាម Straits Times, កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ទឹកដីបេឡារុស ដើម្បីចូលលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបេឡារុស ដែលជាកន្លែងមានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី មិនទាន់លូកដៃចូលក្នុងសង្គ្រាមនេះដោយផ្ទាល់នៅឡើយទេ ហើយបានបញ្ជាក់ថា ខ្លួនមិនមានគម្រោងចូលរួមជម្លោះនេះទេ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា