កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែនចាប់ផ្ដើមផលិតបានយន្តហោះដ្រូនវាយប្រហារថ្មី ដោយអាចហោះបំបុកគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣ ពាន់គីឡូម៉ែត្រ ។

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែនចាប់ផ្ដើមផលិតបានយន្តហោះដ្រូនវាយប្រហារថ្មី ដោយអាចហោះបំបុកគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣ ពាន់គីឡូម៉ែត្រ ។
លោក Zelensky បញ្ជាក់ថា ដ្រូនវាយប្រហារប្រភេទថ្មីនេះមានឈ្មោះ FP ផលិតឡើងដោយក្រុមអ្នកជំនាញ Fire Point ។
លោកថា នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាពិសេសទាហាននៃកងកម្លាំងប្រតិបត្តិការពិសេសរបស់ទីក្រុងកៀវ ។
បើតាមលោក Zelensky, បន្ទាប់ពីផលិតបានយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយនេះហើយ អ៊ុយក្រែនសន្យានឹងបង្កើនការវាយប្រហារជារៀងរាល់ថ្ងៃទៅលើប្រទេសរុស្ស៊ីផងដែរ ។
ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានខែមកនេះ យោធាអ៊ុយក្រែនបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយមធ្យម និងឆ្ងាយទៅលើគោលដៅឧស្សាហកម្មប្រេង ជាពិសេសរោងចក្រចម្រាញ់ប្រេងនៅតំបន់ Tyumen ។
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Tyumen គឺជារោងចក្រមួយក្នុងចំណោមរោងចក្រទំនើបៗបំផុតរបស់រុស្ស៊ី ដែលមានទីតាំងនៅភាគខាងលិចតំបន់ស៊ីបេរី ។
រោងចក្រនេះមានសមត្ថភាពចម្រាញ់ប្រេងប្រហែល ៨ លានតោនក្នុងមួយឆ្នាំ និងអាចផលិតសាំងបានប្រហែលកន្លះលានតោន និងប្រេងម៉ាស៊ូតបានប្រមាណ ២ លានតោនកន្លះផងដែរ ៕
ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

