បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋអាមេរិក បំផ្លាញលុយក្នុងហោប៉ៅខ្ទង់ ៤០ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

សហរដ្ឋអាមេរិក បំផ្លាញលុយក្នុងហោប៉ៅខ្ទង់ ៤០ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ការបង្កសង្គ្រាមជាមួយអ៊ីរ៉ង់ ធ្វើឱ្យមន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បំផ្លាញលុយក្នុងហោប៉ៅប្រហែល ៤០ ពាន់លានដុល្លារ ខណៈប្រជាជនអាមេរិកបានប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ រួមទាំងការហក់ឡើងអតិផរណាដល់ជាង ៤ ភាគរយ នេះបើយោងតាម CNN ។

Advertisement

របាយការណ៍នេះ ត្រូវបានទូរទស្សន៍យក្សរបស់សហរដ្ឋអាមេរិក CNN ចេញផ្សាយដោយដកស្រង់តាមការវិភាគបឋម ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS ដែលផ្អែកតាមប្រភពពី UNN ។

យោងតាមការប៉ាន់ស្មានរបស់អ្នកវិភាគ, ការខាតបង់លុយ ៤០ ពាន់លានដុល្លារនេះ ជាប់ពាក់ព័ន្ធនឹងការចំណាយទៅលើគ្រាប់រំសេវ និងឧបករណ៍យោធាសំខាន់ៗ ដែលត្រូវបានបំផ្លាញ ក៏ដូចជាការខូចខាតដល់មូលដ្ឋានយោធារបស់អាមេរិកក្នុងតំបន់ ។

ប៉ុន្តែតួលេខនេះ មិនបានរាប់បញ្ចូលទាំងការចំណាយផ្នែកប្រតិបត្តិការ ដែលរួមបញ្ចូលរួចហើយ ទៅក្នុងកញ្ចប់ថវិកាការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នោះទេ ។ ក្រៅពីមន្ទីរបញ្ចកោណ, ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ក៏មើលឃើញការចំណាយកើនឡើងផងដែរ ។

តួយ៉ាង ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងកិច្ចការអតីតយុទ្ធជនរបស់សហរដ្ឋអាមេរិក បានប៉ោងឡើងការចំណាយដល់ទៅ ១ ពាន់លានដុល្លារ ដោយសារតែផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់ នេះបើតាម CSIS ។

ក្នុងអំឡុងជម្លោះជម្ឈិមបូព៌ា តម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិក បានកើនឡើងពីតិចជាង ៣ ដុល្លារក្នុងមួយហ្គាឡុង រហូតដល់ជាង ៤ ដុល្លារក្នុងមួយហ្គាឡុង ។

ផ្អែកតាមគម្រោងចំណាយក្នុងសង្គ្រាមរបស់សាកលវិទ្យាល័យ Brown, គ្រួសារអាមេរិកនីមួយៗបានចំណាយលុយក្នុងហោប៉ៅជាមធ្យម ២៥៣ ដុល្លារក្នុងមួយថ្ងៃ ។ តួលេខនេះច្រើនជាងអ្វីដែលពួកគេបានចាយវាយ មុនពេលមានជម្លោះ ។

មិនត្រឹមតែប៉ុណ្ណោះ សង្គ្រាមអ៊ីរ៉ង់ ក៏បានប៉ះពាល់ដល់ទីផ្សារប្រេងសកលផងដែរ ។ យោងតាមក្រុមហ៊ុន Kpler, ការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងជម្លោះមជ្ឈិមបូព៌ា ធ្វើឱ្យទីផ្សារសកលបានបាត់បង់ប្រេងឆៅប្រហែល ១,១៥ ពាន់លានបារ៉ែល ។

បន្ថែមពីលើកំណើនតម្លៃថាមពល អតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក ក៏បានហក់ឡើងលើសពី ៤% ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំផងដែរ ដែលនាំឱ្យតម្លៃទំនិញប្រើប្រាស់ ចាប់ផ្តើមស្ទុះឡើងលើសពីអត្រាកំណើនប្រាក់ឈ្នួលជាមធ្យមរបស់ពលរដ្ឋអាមេរិក ។

បើតាម Anadolu, សង្គ្រាមមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយផ្តើមចេញពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ។

ទីក្រុងតេហេរ៉ង់បានសងសឹកគូរជម្លោះទាំងពីរវិញ តាមរយៈការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សអត្តឃាតទៅលើអ៊ីស្រាអែល និង បណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ ៕

ប្រភព ៖ UNN និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា