ញូវដែលី្ល ៖ អារ៉ាប់រួមកំពុងចរចាជាមួយឥណ្ឌា ដើម្បីទិញលក់ប្រព័ន្ធការពារជាតិសំខាន់ៗមួយចំនួន ក្នុងនោះរួមមានមីស៊ីលនាំផ្លូវលឿនជាងសំឡេង BrahMos និងប្រព័ន្ធការពារដែនអាកាស Akashteer របស់ឥណ្ឌា ។

ញូវដែលី្ល ៖ អារ៉ាប់រួមកំពុងចរចាជាមួយឥណ្ឌា ដើម្បីទិញលក់ប្រព័ន្ធការពារជាតិសំខាន់ៗមួយចំនួន ក្នុងនោះរួមមានមីស៊ីលនាំផ្លូវលឿនជាងសំឡេង BrahMos និងប្រព័ន្ធការពារដែនអាកាស Akashteer របស់ឥណ្ឌា ។
ការចរចារវាងឥណ្ឌា និងអារ៉ាប់រួម ដែលស្ថិតនៅដំណាក់កាលដំបូង ហើយកំពុងដំណើរការទៅមុខយ៉ាងលឿននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយោធារបស់អារ៉ាប់រួម ចំពេលមានភាពតានតឹងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើង នោះអារ៉ាប់រួមនឹងក្លាយជាប្រទេសទី៤ ដែលទទួលបានប្រព័ន្ធមីស៊ីល BrahMos បន្ទាប់ពីហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី ។
បើតាម Times of india, មីស៊ីល BrahMos ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតមួយរបស់ពិភពលោក ហើយអាចបាញ់ចេញពីប្រព័ន្ធនៅលើដីគោក សមុទ្រ និងអាកាស ។
រីឯ Akashteer គឺជាប្រព័ន្ធការពារដែនអាកាសស្វ័យប្រវត្តិពេញលេញ ដែលបង្កើតឡើងដោយក្រុមហ៊ុន Bharat Electronics Ltd គ្រប់គ្រងដោយរដ្ឋ និងកងទ័ពរបស់ឥណ្ឌា ។
គួរបញ្ជាក់ថា ការនាំចេញឧបករណ៍ការពារជាតិរបស់ឥណ្ឌា បានកើនឡើងលើសពី ៤ ពាន់លានដុល្លារនៅក្នុងឆ្នាំហិរញ្ញវត្ថុ ដែលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៦ ។ តួលេខនេះ ហក់ឡើងពីត្រឹមតែ ៧,២៦ លានដុល្លារកាលពីឆ្នាំ ២០១៣-១៤ ៕
ប្រភព ៖ Times of india ប្រែសម្រួល ៖ ឈឹម ទីណា

