បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ៖ NATO កំពុងត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី

លោក ពូទីន ៖ NATO កំពុងត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មន្រ្តីទាហានថ្មីរាប់រយនាក់ កាលពីថ្ងៃ អង្គារ ថា ប្រទេសលោកខាងលិច ដែលដឹកនាំដោយអង្គការណាតូ កំពុងរៀបចំខ្លួនយ៉ាងសកម្ម សម្រាប់សង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី ។

Advertisement

មេដឹកនាំរុស្ស៊ីរួបនេះ បានប្រាប់ក្រុមនិស្សិតទើបបញ្ចប់ការសិក្សាចេញពីសាលាយោធារុស្ស៊ី ដែលប្រមូលផ្តុំគ្នានៅវិមានក្រឹមឡាំងថា សមាជិកនៃសម្ព័ន្ធមិត្តលោកខាងលិច រហូតមកទល់ពេលនេះ បានកំណត់ខ្លួនឯង គឺជាអ្នកគាំទ្រដល់អ៊ុយក្រែន ។

ហើយឥឡូវនេះ មានការពិភាក្សាដោយបើកចំហនៅលោកខាងលិចថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាការបង្កើនកញ្ចប់ថវិកាយោធា និងការរៀបចំយុទ្ធសាស្រ្តវាយលុករបស់ពួកគេ ។

លោក ពូទីន បានសង្កត់ធ្ងន់ថា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃយោធាភាវូបនីយកម្មនេះ រដ្ឋណាតូ និងអឺរ៉ុប កំពុងប្រើប្រាស់ការអះអាងមិនពិតអំពីការគំរាមកំហែងយោធាពីរុស្ស៊ី ។

លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ ក៏បានព្រមានផងដែរថា ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីកងកម្លាំងខាងក្រៅ និងផ្ទៃក្នុងទាំងអស់ ។

បើតាម Anadolu, ទំនាក់ទំនងរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តលោកខាងលិច នៅតែមានភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ។ តួយ៉ាង ប្រទេសណាតូបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ហើយថែមទាំងបានចោទប្រកាន់រុស្ស៊ីថា កំពុងដុតបញ្ឆេះភាពតានតឹងនៅអឺរ៉ុប ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា