បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល គួរផ្ដាច់ខ្លួនចេញពីជំនួយយោធា អាមេរិក

លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល គួរផ្ដាច់ខ្លួនចេញពីជំនួយយោធា អាមេរិក

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មបានអំពាវនាវសាជាថ្មីឱ្យប្រទេសរបស់លោក បង្កើនស្វ័យភាពយោធារបស់ខ្លួន ហើយកាត់បន្ថយការពឹងផ្អែកលើការគាំទ្រពីសហរដ្ឋអាមេរិក ។

Advertisement

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលត្រូវបានជំទាស់យ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីស្រាអែល ។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់មន្ត្រីបម្រុងនៃវគ្គបណ្តុះបណ្តាលមួយនៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ថា ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការគាំទ្រដែលយើងទទួលបានពីមិត្តភក្តិអាមេរិករបស់យើង ។

ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលក៏ត្រូវតែរំដោះខ្លួនចេញពីការពឹងផ្អែកលើជំនួយយោធារបស់សហរដ្ឋអាមេរិក ហើយកសាងបណ្តាញអាវុធឯករាជ្យរបស់យើងផងដែរ ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលមានវ័យ៧៦ឆ្នាំរូបនេះ បានអះអាងយ៉ាងដូច្នេះថា ថ្ងៃនេះ លោកចង់ប្រកាសថា យើងត្រូវការបណ្តាញអាវុធឯករាជ្យរបស់យើង ហើយយើងត្រូវតែផលិតអាវុធផ្ទាល់ខ្លួនរបស់យើង ដើម្បីទប់ទល់នឹងសត្រូវ ។

បើតាម AFP, ចាប់តាំងពីការបង្កើតប្រទេសនៅឆ្នាំ ១៩៤៨មក អ៊ីស្រាអែលបានទទួលជំនួយផ្នែកសេដ្ឋកិច្ច និងយោធាជាង ៣០០ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ។ ទឹកប្រាក់នេះច្រើនជាងប្រទេសដទៃទៀតដែលទទួលបានចាប់តាំងពីឆ្នាំ ១៩៤៦ នេះបើយោងតាមតួលេខពីក្រុមប្រឹក្សាទំនាក់ទំនងការបរទេស ។

យ៉ាងណា ទោះបីជាសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបភាពរង្គោះរង្គើខ្លាំង ដោយសារសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា