វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា បានអនុម័តដំណោះស្រាយ បញ្ចប់សង្គ្រាម ជាមួយអ៊ីរ៉ង់។

វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា បានអនុម័តដំណោះស្រាយ បញ្ចប់សង្គ្រាម ជាមួយអ៊ីរ៉ង់។
ព្រឹទ្ធសភាអាមេរិកបានអនុម័តដំណោះស្រាយ «មិនជាប់កាតព្វកិច្ច» ដោយជំរុញឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់សកម្មភាពយោធា ប្រឆាំងនឹងអ៊ីរ៉ង់។
សមាជិកព្រឹទ្ធសភា ចំនួន៥០ នាក់ បានបោះឆ្នោតគាំទ្រ ដោយមានការបោះឆ្នោតប្រឆាំង ចំនួន ៤៨ រូប ក្នុងនោះ មានសមាជិកមកពីគណបក្សសាធារណរដ្ឋ ចំនួន៤ នាក់ ដែលគាំទ្រ និង មានសមាជិកគណបក្សប្រជាធិបតេយ្យ តែមួយគត់ ដែលជំទាស់។
សភាតំណាងរាស្រ្ត បានអនុម័តឯកសារ ស្រដៀងគ្នានេះ កាលពីដើមខែនេះ។
បើតាម Tass, ដំណោះស្រាយនេះ អំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ដកកងកម្លាំងអាមេរិក ចេញពីអរិភាពប្រឆាំងនឹងអ៊ីរ៉ង់ លុះត្រាតែសកម្មភាពបែបនេះ ត្រូវបានអនុញ្ញាតដោយសភា ឬ ចាត់ទុកថា ចាំបាច់ ដើម្បីការពារសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត ពីការវាយប្រហារ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
