មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃ អង្គារ ថា សហភាពអឺរ៉ុបកំពុងក្លាយជាការគំរាមកំហែងដ៏ធំមួយ ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ។

ជើងខ្លាំងការទូតចាស់វស្សារូបនេះ ថែមទាំងបានអះអាងថា សហរដ្ឋអាមេរិកលែងព្យាយាមធ្វើជាអ្នកសម្របសម្រួល ដែលមានគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនតទៀតហើយ ។
លោក Lavrov បានប្រាប់បេសកជនបរទេសនៅទីក្រុង មូស្គូ ថា ចំពោះសហរដ្ឋអាមេរិក បើវិនិឆ្ឆ័យលើសកម្មភាពរបស់ពួកគេ… ពួកគេហាក់ដូចជាកំពុងបោះបង់ចោលតួនាទី ជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។
លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបែរជាកំពុងបន្តដំណើរការដាក់សម្ពាធទណ្ឌកម្មកាន់តែខ្លាំងឡើងលើ
រុស្ស៊ី ។
បើតាម Euronews, កិច្ចពិភាក្សាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំង ខណៈដែលលោកប្រធានាធិបតី Donald Trump បានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់គាត់ទៅកាន់សង្គ្រាមនៅមជ្ឈិមបូព៌ាវិញ បន្ទាប់ពីបានបញ្ជាឱ្យវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងទៅ ៕

ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា