បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុងអ៊ុន ដាក់មហិច្ឆតាសង់នាវាពិឃាដទម្ងន់ ៥ ពាន់តោន យ៉ាងតិចមួយឆ្នាំ ២ គ្រឿង

លោក គីម ជុងអ៊ុន ដាក់មហិច្ឆតាសង់នាវាពិឃាដទម្ងន់ ៥ ពាន់តោន យ៉ាងតិចមួយឆ្នាំ ២ គ្រឿង

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់មហិច្ឆតាពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា តាមរយៈការពន្លឿនសាងសង់នាវាចម្បាំងធំៗមានទម្ងន់ ៥ ពាន់តោនឲ្យបាន ២ គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

Advertisement

បើតាម KCNA, មហិច្ឆតារបស់លោក គីម ជុងអ៊ុន ត្រូវបានប្រកាសឡើងក្នុងពិធីសម្ពោធដាក់ដំណើរការនាវាចម្បាំងពហុមុខងារ Choe Hyon ដែលមានទម្ងន់ដល់ទៅ ៥ ពាន់តោន នៅឯកំពង់ផែ Nampho កាលពីថ្ងៃអង្គារ ។

លោក គីម ជុងអ៊ុន លើកឡើងទៀតថា បន្ទាប់ពីនាវាចម្បាំង Choe Hyon, កូរ៉េខាងជើងក៏មានគម្រោងដាក់ដំណើរការនាវាចម្បាំងទម្ងន់ ៥ ពាន់តោនមួយគ្រឿងទៀតឈ្មោះ Kang Kon រួមជាមួយនាវាចម្បាំងយុទ្ធសាស្ត្រមួយគ្រឿងផ្សេងទៀត ដែលមានទម្ងន់រហូតដល់ ១ ម៉ឺនតោនក្នុងពេលឆាប់ៗនេះ ។

នាវា Kang Kon បានបង្ហាញខ្លួនលើកដំបូងកាលពីខែឧសភាឆ្នាំមុន ប៉ុន្តែបានរងការខូចខាត ដោយសារតែកំហុសបច្ចេកទេស ក្រោយទម្លាក់ចូលក្នុងទឹកនៅឯទីក្រុងកំពង់ផែ Chongjin ភាគខាងជើង ។ ប៉ុន្តែក្រោយមក នាវាពិឃាតនេះ នឹងត្រៀមដាក់ដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានជួសជុលឡើងវិញកាលពីឆ្នាំ ២០២៥ ។

បើតាម France24, ក្រៅពីពន្លឿនសាងសងនាវាចម្បាំង លោក គីម ជុងអ៊ុន ក៏បានជំរុញបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹកផងដែរ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងបង្កើនការធ្វើទំនើបកម្មកម្លាំងយោធា ។

គួរកត់សម្គាល់ កូរ៉េខាងជើងកំពុងហ៊ុព័ទ្ធជុំទិសក្រោមកញ្ចប់ទណ្ឌកម្មជាច្រើន ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន ។ យ៉ាងណា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទូចម្តងហើយម្តងទៀតថា ប្រទេសលោកនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ហើយថែមទាំងចាត់ទុកវាមានសារៈសំខាន់ ដើម្បីទប់ទល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ៕

ប្រភព ៖ Fox News និង France24 ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា