បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ថា នឹងដកកងទ័ពចេញពី លីបង់ លុះត្រាតែ ក្រុមហេសបូឡា រំសាយអាវុធមុន

អ៊ីស្រាអែល ថា នឹងដកកងទ័ពចេញពី លីបង់ លុះត្រាតែ ក្រុមហេសបូឡា រំសាយអាវុធមុន

ហ្ស៊េរុយសាឡឹម ៖ អ៊ីស្រាអែលបានប្រកាសក្តែងៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា ខ្លួននឹងដកកងទ័ពទាំងអស់ចេញពីទឹកដីប្រទេសលីបង់ ដរាបណាក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកយល់ព្រមរំសាយវុធជាមុនសិន ។

Advertisement

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនទាំងអស់ ចេញពីទឹកដីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡាត្រូវបានដកហូតអាវុធ ។

ការអះអាងរបស់លោក Mencer ត្រូវបានធ្វើឡើងចំពេលដែលអ្នកតំណាងមកពីអ៊ីស្រាអែល និងលីបង់កំពុងចូលរួមក្នុងកិច្ចចរចាឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ។

អ្នកនាំពាក្យមានវ័យ៥៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពួកហេសបូឡបានវាយប្រហារអ៊ីស្រាអែលម្តងហើយម្តងទៀតចេញពីទឹកដីលីបង់ ។

នោះហើយជាមូលហេតុដែលលោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងរក្សាតំបន់សន្តិសុខនៅភាគខាងត្បូងលីបង់ ឱ្យបានយូរដរាបណាវាចាំបាច់ ដើម្បីការពារពលរដ្ឋរបស់អ៊ីស្រាអែល ។

បើតាម AFP, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ឱ្យចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

មិនបង្អង់យូរ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយយុទ្ធនាការវាយប្រហារតាមអាកាស និងការវាយលុកតាមជើងគោក ដោយអាជ្ញាធរលីបង់និយាយថា បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០នាក់ ។

មិនត្រឹមតែប៉ុណ្ណោះ ការសងសឹកនេះ ក៏បានបើកដៃឱ្យអ៊ីស្រាអែលអាចចូលទន្ទ្រានកាន់កាប់តំបន់សន្តិសុខមានប្រវែង ១០គីឡូម៉ែត្រ នៅភាគខាងត្បូងប្រទេសលីបង់ តាមបណ្តោយព្រំដែនជាមួយអ៊ីស្រាអែលផងដែរ ខណៈមន្ត្រីទីក្រុងហ៊្សេរុយសាឡឹមអះអាងថា អ៊ីស្រាអែលនឹងគ្រប់គ្រង ហើយមិនដកទ័ពចេញពីតំបន់នោះឡើយ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា