ណៃពិដោ ៖ អាជ្ញាធរប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ បានដុតបំផ្លាញថ្នាំញៀន ៣១ ប្រភេទផ្សេងគ្នា ដែលមានតម្លៃ ប្រមាណ៥២៥លានដុល្លារអាមេរិក ដើម្បីប្រារព្ធទិវាអន្តរជាតិ ប្រឆាំងការប្រើប្រាស់គ្រឿងញៀន និង ការជួញដូរខុសច្បាប់។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់អ្នកយកព័ត៌មានថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីន មានបរិមាណច្រើនជាងគេ ក្នុងចំណោមថ្នាំញៀនសរុប ជាង២៨តោន ដែលត្រូវបានដុតបំផ្លាញ នៅទីក្រុងយ៉ាំងហ្គោន នាពេលនោះ។
ក្រសួងមហាផ្ទៃ បានដាក់ការស្តីបន្ទោសក្រុមឧទ្ទាម ចំពោះការជួញដូរគ្រឿងញៀនខុសច្បាប់ទាំងនេះ នៅក្នុងប្រទេស។
បើតាម Strait times, មីយ៉ាន់ម៉ា បានក្លាយជាប្រទេសផលិតអាភៀនធំជាងគេបំផុត របស់ពិភពលោក បន្ទាប់ពីរដ្ឋាភិបាល តាលីបង់ បានឡើងកាន់អំណាច ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០២១។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម អះអាងដែរថា
ប្រទេសនេះក៏ជាប្រភពមេតំហ្វេតាមីនដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍៕
ប្រភព ៖ Strait times , ប្រែសម្រួល ៖ សារ៉ាត