អ៊ីស្លាម៉ាបាត ៖ មានការបាញ់ប្រហារយ៉ាងខ្លាំងក្លា បណ្តាលឲ្យស្លាប់មនុស្សមួយចំនួន នៅក្នុងក្រុង Karachi នៃខេត្ត Sindh ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមតាលីបង់ អះអាងថា ពួកគេបានធ្វើការបំផ្ទុះ នៅទីតាំងមួយកន្លែង។

ប៉ូលិសនិយាយថា ទាហានប៉ារ៉ា យ៉ាងហោចណាស់ ចំនួន៣នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមអ្នកវាយប្រហារ ប្រដាប់ដោយអាវុធដ៏ខ្លាំងមួយក្រុម បានសម្រុកចូលបរិវេណសន្តិសុខ ក្នុងទីក្រុង Karachi ។ ប៉ុន្តែ អ្នកវាយប្រហារ បួននាក់ ក៏ត្រូវបានបាញ់សម្លាប់វិញ ផងដែរ នាពេលនោះ។
លោក Syed Murad Ali Shah អភិបាលខេត្ត Sindh បានអំពាវនាវឱ្យមានរបាយការណ៍លម្អិត អំពីឧបទ្ទវហេតុនេះ។
ក្រោយមក ក្រុមប្រដាប់អាវុធ TTP ដែលត្រូវបានគេស្គាល់ថា ជាក្រុម «តាលីបង់ប៉ាគីស្ថាន» បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ កាលពីល្ងាចថ្ងៃសៅរ៍។ ក្រុមនេះ គឺជាក្រុមដាច់ដោយឡែកមួយពីក្រុម តាលីបង់ នៅអាហ្វហ្គានីស្ថាន ដែលបានដណ្តើមអំណាច នៅក្នុងប្រទេសមួយនេះ កាលពីឆ្នាំ២០២១។
បើតាម Aljazeera, ការវាយប្រហារនេះ កើតឡើង នៅពេលដែលប្រទេស ប៉ាគីស្ថាន បន្តប្រឈមមុខនឹងអំពើហិង្សាប្រដាប់អាវុធ ដែលផ្តោតគោលដៅលើកងកម្លាំងសន្តិសុខ នៅក្នុងតំបន់ជាច្រើន៕
ប្រភព៖ AFP, Aljazeera ប្រែសម្រួល ៖ សារ៉ាត