ការ៉ាកាស ៖ នៅប្រទេស វ៉េណេស៊ុយអេឡា ក្មេងប្រុស អាយុ ១១ឆ្នាំ ម្នាក់ ត្រូវបានជួយសង្គ្រោះ នៅមានជីវិតរស់ បន្ទាប់ពីកើតមាន គ្រោះរញ្ជួយដី កាលពី ៣ ថ្ងៃមុន។

ការ៉ាកាស ៖ នៅប្រទេស វ៉េណេស៊ុយអេឡា ក្មេងប្រុស អាយុ ១១ឆ្នាំ ម្នាក់ ត្រូវបានជួយសង្គ្រោះ នៅមានជីវិតរស់ បន្ទាប់ពីកើតមាន គ្រោះរញ្ជួយដី កាលពី ៣ ថ្ងៃមុន។
ក្រុមអ្នកជួយសង្គ្រោះ ជនជាតិ កូឡុំប៊ី នៅថ្ងៃអាទិត្យនេះ បានជួយសង្គ្រោះជីវិតកុមារ អាយុ ១១ ឆ្នាំ ម្នាក់នេះ ដែលបានជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងពីរដង នៅប្រទេសវេណេស៊ុយអេឡា។
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរក រយៈពេល ៦ម៉ោង ក្រុមអ្នកជួយសង្គ្រោះ បានទៅដល់កុមារ ដែលមានឈ្មោះថា Moises ដែលស្ថិតនៅក្រោមដី ៣ ម៉ែត្រ ហើយទាញរូបគេ ចេញមកដោយសុវត្ថិភាព។
អ្នកជួយសង្គ្រោះ និងអ្នកពន្លត់អគ្គីភ័យជនជាតិកូឡុំប៊ី លោក Nelson Quintin បាននិយាយថា «វិធីដែលរចនាសម្ព័ន្ធដួលរលំបានបង្កើត លំហមួយ ដែលផ្តល់ជម្រកដល់ក្មេងរូបនេះ ហើយគាត់មិនមានរបួសទេ» ។
ជាមួយគ្នានេះ អ្នកជួយសង្គ្រោះអេក្វាឌ័រ ក៏បានជួយសង្គ្រោះស្ត្រីចំណាស់ម្នាក់ផងដែរ។ គិតត្រឹមថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់ ក្នុងគ្រោះរញ្ជួដី កម្រិត៧.២ រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ បានកើនឡើងដល់ ១,៤៣០នាក់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
