បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​វេណេស៊ុយអេឡា ៖ រញ្ជួយដីរង្គើដល់ក្នុងយន្តហោះ អ្នកដំណើរភ័យស្លន់ស្លោ

​វេណេស៊ុយអេឡា ៖ រញ្ជួយដីរង្គើដល់ក្នុងយន្តហោះ អ្នកដំណើរភ័យស្លន់ស្លោ

 
ការ៉ាកាស ៖ អាជ្ញាធរវេណេស៊ុយអេឡា ថ្មីនេះ បានបញ្ចេញវីដេអូបង្ហាញពីភាពភ័យស្លន់ស្លោនៅលើយន្តហោះ​ ចំពេលដែលប្រទេសមួយនេះ ជួបគ្រោះរញ្ជួយដីដ៏ប្រល័យ ចំនួន២លើកផ្ទួនៗ។
 
គិតត្រឹមថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់ ក្នុងគ្រោះធម្មជាតិនេះ បានកើនឡើងដល់ ១,៤៣០នាក់ ហើយក្តីសង្ឃឹម នៃការស្វែងរក មនុស្សផ្សេងទៀត បានថយចុះ បន្ទាប់ពីកើតមាន គ្រោះរញ្ជួយដី កាលពី ៧២ ម៉ោង​មុន។

រូបភាព ដែលគេបង្ហោះ នៅតាមបណ្តាសង្គម បានបង្ហាញពីទិដ្ឋភាពមនុស្ស ស្រែកយំ ភ័យរន្ធត់ នៅលើយន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង នៅឯអាកាសយានដ្ឋានអន្តរជាតិ Maiquetia ​ចំពេលដែលកើតមានរញ្ជួយដី កម្រិត៧.២ រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ កាលពីថ្ងៃពុធ។ ​
 
​ជាការកត់សម្គាល់ កាលពីឆ្នាំ១៩៩៧, វេណេស៊ុយអេឡា ជាប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ធ្លាប់មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត គឺនៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស ចំនួន២៣៦នាក់៕

Advertisement

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
 

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា