បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង-ជប៉ុន ព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ

កូរ៉េខាងត្បូង-ជប៉ុន ព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាផ្លាស់ប្តូរ និងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រួមទាំងបច្ចេកវិទ្យាទំនើបៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ឱ្យកាន់តែស៊ីជម្រៅ ។

Advertisement

ការព្រមព្រៀងនេះ ត្រូវបានប្រកាសក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងសេអ៊ូល រវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និងប្រមុខការពារជាតិជប៉ុន លោក Shinjiro Koizumi កាលពីថ្ងៃ អាទិត្យ ។

កិច្ចប្រជុំនេះ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសលោក រួមទាំងការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹកកូរ៉េខាងជើង និងបន្តការសាកល្បងមីស៊ីលថែមទៀត ។

បើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សានោះ ប្រមុខការពារជាតិទាំងពីរ បានយល់ព្រមបន្តជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា រវាងក្រុមអាកាសយានិកនៃប្រទេសទាំងពីរ គឺក្រុមឥន្ទ្រីខ្មៅរបស់កូរ៉េខាងត្បូង និងក្រុមឥន្ទ្រីខៀវរបស់ជប៉ុន ។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីទាំងពីរក៏បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាពយូរអង្វែងនៅក្នុងតំបន់ ។

កាលពីដើមខែនេះ ប្រទេសទាំងពីរក៏បានចាប់ផ្តើមឡើងវិញ
នូវការធ្វើសមយុទ្ធស្វែងរក និងជួយសង្គ្រោះតាមផ្លូវសមុទ្ររួមគ្នា ជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា