បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ៖ កិច្ចព្រមព្រៀង Anchorage ឆ្នាំមុន រវាងលោក ពូទីន-ត្រាំ ស្លាប់បាត់ហើយ

អ៊ុយក្រែន ៖ កិច្ចព្រមព្រៀង Anchorage ឆ្នាំមុន រវាងលោក ពូទីន-ត្រាំ ស្លាប់បាត់ហើយ

កៀវ ៖ ប្រមុខការទូតអ៊ុយក្រែននិយាយថា កិច្ចព្រមព្រៀងណាមួយដែលបានឈានដល់ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុង Anchorage កាលពីឆ្នាំមុន គឺ “ពិតជាបានស្លាប់បាត់ទៅហើយ” ។

Advertisement

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានបង្ហោះសារលើបណ្តាញសង្គម X ថា ស្មារតីនៃទីក្រុង Anchorage ឬការយោគយល់គ្នាណាមួយដែលរុស្ស៊ីអះអាងថា បានព្រមព្រៀងរវាងលោក ពូទីន និងលោក ត្រាំ កាលពីកិច្ចប្រជុំកំពូលនៅរដ្ឋ Alaska ឆ្នាំ ២០២៥ នោះ ពិតជាបានស្លាប់បាត់ទៅហើយ ។

លោក Sybiha បានសង្កត់ធ្ងន់ថា មេរៀនដ៏សំខាន់ពីទីក្រុង Anchorage គឺរាល់ផែនការសន្តិភាពទាំងឡាយណា ដែលធ្វើឡើងដោយគ្មានវត្តមានអ៊ុយក្រែន គឺត្រូវបរាជ័យ និងរលាយសាបសូន្យ ដូចជាព្រលឹងខ្មោចអញ្ចឹង ។

លោក Sybiha ដែលមានវ័យ៥១ឆ្នាំរូបនេះ ថែមទាំងបានដាស់តឿនឲ្យវិមានក្រឹមឡាំង ឈប់ជឿលើព្រលឹងខ្មោចទាំងនោះ ដោយលោកចង់សំដៅដល់កិច្ចព្រមព្រៀងចាស់ៗ ហើយងាកមកចរចាដោយផ្ទាល់ផ្អែកលើសំណើពិតប្រាកដរបស់អ៊ុយក្រែនវិញ ដើម្បីបញ្ចប់សង្គ្រាម ។

បើតាម Anadolu, ភ្លើងសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គិតមកដល់ឆ្នាំ ២០២៦នេះ គឺមានរយៈពេលជាង ៤ ឆ្នាំហើយ ។

ជម្លោះប្រដាប់អាវុធនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា