បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី គំរាមវាយដណ្តើមកាន់កាប់តំបន់ធំៗចំនួន ៤ របស់អ៊ុយក្រែនទាំងស្រុង

រុស្ស៊ី គំរាមវាយដណ្តើមកាន់កាប់តំបន់ធំៗចំនួន ៤ របស់អ៊ុយក្រែនទាំងស្រុង

មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃ អាទិត្យ បានបោះសម្តីគំរាមធ្ងន់ៗថា កងទ័ពរុស្ស៊ីនឹងបន្តយុទ្ធនាការនៅសមរភូមិជួរមុខ ដើម្បីវាយដណ្តើមកាន់កាប់ទាំងស្រុងលើតំបន់ទាំង ៤ របស់អ៊ុយក្រែន ។

Advertisement

ជាមួយគ្នានេះ លោក ពូទីន ថែមទាំងបានប្រកាសទាត់ចោលសំណើរបស់អ៊ុយក្រែន ដែលស្នើឱ្យផ្អាកការវាយប្រហារចម្ងាយឆ្ងាយទៅវិញទៅមក ដើម្បីទប់ស្កាត់អរិភាពនៅក្នុងភ្លើងសង្គ្រាម ដែលឆាបឆេះអូសបន្លាយពេលជាង ៤ឆ្នាំកន្លងមកនេះ ។

បើតាម Straits times, គោលដៅចម្បងរបស់រុស្ស៊ី គឺនៅតែជាការបន្តវាយយកតំបន់ចំនួន ៤ របស់អ៊ុយក្រែនឱ្យបានពេញលេញ ក្នុងនោះរួមមានតំបន់ ដូណេតស្ក៍, លូហានស្ក៍, ឃើសុន និងហ្សាប៉ូរីហ្ស៊ីយ៉ា ។

លោក ពូទីន បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងកង្វះកម្លាំងទ័ពខ្លាំងនៅខ្សែត្រៀមជួរមុខប្រវែង ១,២៥០ គីឡូម៉ែត្រ ។ ដូច្នេះ សំណើសុំផ្អាកការវាយប្រហាររយៈចម្ងាយឆ្ងាយនេះ គឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធយោធាប៉ុណ្ណោះ ។

យ៉ាងណា ប្រធានាធិបតីរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការវាយបករបស់រុស្ស៊ីចូលជ្រៅទៅក្នុងទឹកដីអ៊ុយក្រែន មានឥទ្ធិពល និងបំផ្លិចបំផ្លាញខ្លាំងជាងការវាយប្រហាររបស់អ៊ុយក្រែន ។ ដូច្នេះ រុស្ស៊ីគ្មានហេតុផលត្រូវព្រមព្រៀងតាមឡើយ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា