ការ៉ាកាស ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា កើនឡើងជិត ១,៥០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈការងារជួយសង្គ្រោះនៅតែបន្តធ្វើ។ នេះបើតាមការចេញផ្សាយរបស់ CNA។

ការ៉ាកាស ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា កើនឡើងជិត ១,៥០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈការងារជួយសង្គ្រោះនៅតែបន្តធ្វើ។ នេះបើតាមការចេញផ្សាយរបស់ CNA។
ក្រុមជួយសង្គ្រោះនៅតែស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ពីការរញ្ជួយដីដ៏ខ្លាំង ពីរលើកផ្ទួនៗ ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា ក្នុងសប្តាហ៍នេះ។
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីភ្លោះកាលពីថ្ងៃពុធ បានកើនដល់ជិត ១,៥០០ នាក់ ខណៈដែលក្រុមជួយសង្គ្រោះបរទេសបានចូលទៅក្នុងទីក្រុង La Guaira ជាតំបន់រងគ្រោះខ្លាំងបំផុតរបស់ប្រទេស ដែលបានជាប់គាំងក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដ៏ជ្រៅ។
អគាររាប់សិបខ្នងបានដួលរលំ ចូលទៅក្នុងគំនរខ្សាច់ និងកម្ទេចថ្មនៅក្នុងតំបន់ឆ្នេរសមុទ្រ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងជើង នៃរដ្ឋធានី ការ៉ាកាស។
ជាការកត់សម្គាល់ កាលពីឆ្នាំ១៩៩៧, វេណេស៊ុយអេឡា ជាប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ធ្លាប់មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត គឺនៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស ចំនួន២៣៦នាក់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
