បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញ ចុះកិច្ចព្រមព្រៀងតម្លៃ ៤,៨ ពាន់លានដុល្លារ ទិញនាវាមុជទឹកពី ស៊ុយអែត

ប៉ូឡូញ ចុះកិច្ចព្រមព្រៀងតម្លៃ ៤,៨ ពាន់លានដុល្លារ ទិញនាវាមុជទឹកពី ស៊ុយអែត

វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដែលមានតម្លៃ ៤,៨ ពាន់លានដុល្លារ ដើម្បីទិញនាវាមុជទឹកទំនើបជំនាន់ទី៥ ប្រភេទ A26 Blekinge-class ចំនួន ៣គ្រឿង ពីក្រុមហ៊ុនការពារជាតិ Saab របស់ស៊ុយអែត ។
 
នាវាមុជទឹក A26 ដំណើរការដោយម៉ាស៊ីនប្រើប្រាស់ថាមពលម៉ាស៊ូត និងអគ្គិសនី ដែលធ្វើឱ្យវាអាចសម្ងំយ៉ាងស្ងៀមស្ងាត់នៅក្រោមទឹកបានយូរជាង ២ សប្តាហ៍ ។ វាមានប្រវែងប្រហែល ៦៦ ម៉ែត្រ និងមានទម្ងន់ផ្ទុកប្រមាណ ១,៩០០ តោន។
 
សមត្ថភាពពិសេសរបស់នាវាមុជទឹក A26 គឺអាចបញ្ចេញដ្រូនក្រោមទឹកជាហ្វូង និងការពារហេដ្ឋារចនាសម្ព័ន្ធខ្សែកាប ឬបំពង់បង្ហូរថាមពលក្រោមបាតសមុទ្រជាដើម ។
 
បើតាម defence blog, កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅទីក្រុងកំពង់ផែ Gdynia ក្នុងគោលបំណងពង្រឹងសន្តិសុខនៅសមុទ្របាល់ទិក ប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី ។
 
កិច្ចសន្យានេះដែរ រួមបញ្ចូលទាំងកញ្ចប់អាវុធទំនើប ប្រព័ន្ធដ្រូនក្រោមទឹក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលនាវិក និងការគាំទ្រផ្នែកភស្តុភារ ។ គម្រោងខ្នាតយក្សនេះ នឹងបង្កើតការងាររហូតដល់ ៧,០០០កន្លែងនៅប៉ូឡូញ និងមួយចំនួនធំទៀតនៅស៊ុយអែត ។
 
ការចែកចាយនឹងធ្វើឡើងជាដំណាក់កាល ដោយនាវាមុជទឹកមួយគ្រឿងដំបូង នឹងត្រូវប្រគល់ឱ្យប៉ូឡូញនៅឆ្នាំ ២០៣១ ហើយនាវាមុជទឹកចុងក្រោយបង្អស់ នឹងបញ្ចប់នៅឆ្នាំ ២០៣៨ ៕
 
ប្រភព ៖ defence-blog ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា