បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆមាសទី១ឆ្នាំនេះអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូន១១សំណុំរឿងទៅតុលាការ

ឆមាសទី១ឆ្នាំនេះអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូន១១សំណុំរឿងទៅតុលាការ

ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.)បានទទួលពាក្យប្តឹង២៣៤ ក្នុងនោះមាន​ពាក្យ​ប្តឹងអនាមិកចំនួន៤៩ ,ពាក្យប្តឹងចំនួន៨ មិនពាក់ព័ន្ធនឹងអំពើពុករលួយ និងបានបញ្ជូនទៅតុលាការ ១១សំណុំរឿង ។

Advertisement

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.)លើកទី១១ អាណត្តិទី៤កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា
ឆ្នាំ២០២៦ យោងតាមរបាយការណ៍របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុករលួយបានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹង​ចំនួន ២៣៤​ពាក្យប្តឹង ក្នុងនោះពាក្យប្តឹងអនាមិកមានចំនួន៤៩ (២០,៩៤%), ពាក្យប្តឹងចំនួន៨ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន​៥៤ បានចាត់ឱ្យបំភ្លឺ,ពាក្យប្តឹងចំនួន៩៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺមិនពាក់ព័ន្ធអំពើពុករលួយ,កំពុងបន្តស្រាវជ្រាវ ប្រមូល​ព័ត៌មានបន្ថែមចំនួន ៦០ពាក្យប្តឹង ។

ជាមួយគ្នានេះអ.ប.ព.បានអន្តរាគមន៍ឱ្យជួយដោះស្រាយ ៤ពាក្យប្តឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ១១សំណុំរឿង។ ដោយឡែកក្នុងខែមិថុនានេះ អ.ប.ព. ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៥២ពាក្យប្ដឹងផងដែរ ។

ក្នុងរយៈពេលដូចគ្នានេះដែរ អ.ប.ព.បានចេញលិខិតព្រមាន ៧លិខិតព្រមាន, ចូលរួមសង្កេតការណ៍ការប្រឡងប្រជែង​ជ្រើសរើស​មន្រ្តីរាជការ និងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា តាមក្រសួង-ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងការប្រឡងជ្រើសរើស​ឱ្យចូលសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំនួន ១០លើក នៃក្រសួង-ស្ថាប័ន ចំនួន៧, បានពិនិត្យឯកសារដេញ​ថ្លៃចំនួន ៧៤១ គម្រោង និងត្រៀមផែនការការងារសម្រាប់ចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២៦ ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំខាងលើបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមបឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.)។ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់បន្ថែមថាទាក់ទងនឹង​ការងារអប់រំផ្ស​ព្វ​ផ្សាយ​​ច្បាប់​ស្តីពី​ការប្រឆាំងអំពើពុករលួយ អ.ប.ព. បានផ្សព្វផ្សាយតាមការធ្វើបទឧទ្ទេសនាមដោយផ្ទាល់ជូនថ្នាក់ដឹកនាំ មន្រ្តី​រាជការថ្នាក់ជាតិ ក្រោមជាតិ សិស្ស និស្សិត និង កម្មសិក្សាការី ចំនួន ១៤លើក ដោយមានចែកជូននូវឯកសារអប់រំ ដល់អ្នក​ចូលរួមចំនួន ៤ ២៦៤នាក់ ,ផ្សព្វផ្សាយតាមរយៈសោតទស្សន៍ ១៩ឃ្លីបវីដេអូ និងផ្ទាំងរូបភាពអប់រំ ៧៨ផ្ទាំងរូបភាព ។

លើការងារបង្ការ និងទប់ស្កាត់អំពើពុករលួយក្នុងឆមាសទី១ អ.ប.ព. បានចូលរួមពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ចូលរួមកៀរគរចំណូលរដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នផ្សេងៗ, ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាច្រើនថែមទៀត៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា