តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសពីការចាប់ផ្តើមនាំយកលុយបង្កកកញ្ចប់ដំបូងចំនួន ៦ ពាន់លានដុល្លារចូលប្រទេសវិញ ។ នេះបើតាមការចេញផ្សាយរបស់ The Hill កាលពីថ្ងៃចន្ទ ។

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសពីការចាប់ផ្តើមនាំយកលុយបង្កកកញ្ចប់ដំបូងចំនួន ៦ ពាន់លានដុល្លារចូលប្រទេសវិញ ។ នេះបើតាមការចេញផ្សាយរបស់ The Hill កាលពីថ្ងៃចន្ទ ។
លោក Pezeshkian អះអាងថា ប្រាក់ទាំង ៦ ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃលុយដែលប្រទេសកាតា ឈប់បង្កកសរុបចំនួន ១២ ពាន់លានដុល្លារ ។
លោកប្រធានាធិបតីបញ្ជាក់ថា នេះគឺជាជ័យជម្នះដ៏អស្ចារ្យ សម្រាប់ប្រជាជនអ៊ីរ៉ង់ ដែលបង្កើនទំនុកចិត្ត លើអនុស្សារណៈនៃការយោគយល់គ្នា ឬ MoU បណ្តោះអាសន្នទាំង ១៤ ចំណុច ។
បើតាម Al Jazeera, ក្នុងចំណោម MoU ទាំង ១៤ ចំណុច មានផ្នែកមួយចែងថា ក្នុងអំឡុងពេលចរចាចុងក្រោយរយៈពេល ៦០ ថ្ងៃ អ៊ីរ៉ង់នឹងទទួលបានទ្រព្យសម្បត្តិបង្កក ចំនួន ២៤ ពាន់លានដុល្លារ ហើយពាក់កណ្តាលនៃប្រាក់ទាំងនេះដែលស្មើនឹង ១២ ពាន់លានដុល្លារនេះត្រូវតែផ្ទេរទៅឲ្យអ៊ីរ៉ង់ជាដាច់ខាត ។
យ៉ាងណា ប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ពាក់ព័ន្ធនឹងការចរចា មិនបានបញ្ជាក់ពីការដោះលែងមូលនិធិរបស់អ៊ីរ៉ង់ ចំនួន ៦ ពាន់លានដុល្លារ ដូចការអះអាងរបស់អ៊ីរ៉ង់នោះទេ ពោល គឺ បន្ទាប់ពីកប៉ាល់របស់ខ្លួនមួយគ្រឿងដែលផ្ទុកប្រេងឆៅ ទើបត្រូវបានវាយប្រហារ ដោយទីក្រុងតេហេរ៉ង់ កាលពីចុងសប្តាហ៍។
ជុំវិញការវាយប្រហារនេះ, ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើបទឈប់បាញ់ ។
ក្រោយការចោទប្រកាន់នេះ អ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់លោក Kazem Gharibabadi ប្រកាសថា ផែនការពិភាក្សានៅទីក្រុងដូហាលើកនេះ មិនទាន់អាចបញ្ជាក់ ផ្លូវការបាននោះទេ ៕
ប្រភព ៖ The Hill, ប្រែសម្រួល ៖ សារ៉ាត
