បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ទិញយន្តហោះចម្បាំងស៊ុយអែត Gripen E ១៦គ្រឿង

អ៊ុយក្រែន ទិញយន្តហោះចម្បាំងស៊ុយអែត Gripen E ១៦គ្រឿង

កៀវ ៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានចុះកិច្ចព្រមព្រៀង ជាមួយភាគីស៊ុយអែត ដើម្បីបញ្ជាទិញយន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង។

Advertisement

កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរ នូវឧបករណ៍ជំនួយបច្ចេកទេស និងការគាំទ្រ ខណៈដែលទីក្រុង Kyiv កំពុងពង្រឹងកម្លាំងទ័ពអាកាស ប្រឆាំងនឹងរុស្ស៊ី។

ក្រុមហ៊ុនផលិតឧបករណ៍ការពារជាតិស៊ុយអែត Saab នឹងត្រូវដឹកជញ្ជូនយន្តហោះចម្បាំង Gripen E ទាំង១៦គ្រឿងនេះ ទៅឱ្យអ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃប្រហែល ២,៥៤ ពាន់លានដុល្លារ។ ក្រុមហ៊ុន Saab បាននិយាយថា ការបញ្ជូនយន្តហោះនេះ ត្រូវបានកំណត់ពេល សម្រាប់ឆ្នាំ២០២៩ ដល់ ២០៣០។

យន្តហោះ Gripen C/D ចំនួន ១៦គ្រឿងដំបូង ក៏នឹងត្រូវក្រុមហ៊ុន Saab បញ្ជូនទៅឱ្យកងទ័ពអាកាសអ៊ុយក្រែន នៅដើមឆ្នាំ២០២៧ ផងដែរ ពោលគឺស្ថិតក្រោមកិច្ចព្រមព្រៀង ពីមុន នេះបើយោងតាមការអះអាង របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។

លោក Zelenskiy បាននិយាយថា លោកក៏បានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែទូលំទូលាយ ជាមួយរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ក្នុងទីក្រុង Kyiv កាលពីថ្ងៃអង្គារ រួមទាំងគម្រោង យន្តហោះគ្មានមនុស្សបើក និង កាំជ្រួចមីស៊ីល ផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា