បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងបន្តឈរជើងនៅ លីបង់ លុះត្រា ក្រុមហេសបូឡា នៅតែជាការគំរាមកំហែង

លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងបន្តឈរជើងនៅ លីបង់ លុះត្រា ក្រុមហេសបូឡា នៅតែជាការគំរាមកំហែង

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃ អង្គារ បានសន្យាថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តឈរជើងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់ ដរាបណាក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក នៅតែជា “ការគំរាមកំហែង” ។

Advertisement

នៅពេលចុះសួរសុខទុក្ខកងទ័ពឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ជំហររបស់យើងគឺច្បាស់លាស់ណាស់ យើងនឹងមិនចាកចេញពីភាគខាងត្បូងលីបង់ឡើយ រហូតទាល់តែការគំរាមកំហែងត្រូវបានរលាយបាត់ ។

លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ទៀតថា លោកសូមប្រាប់ទៅកានអ៊ីរ៉ង់ និងក្រុមហេសបូឡាថា ចូរចាកចេញពីលីបង់ទៅ… អ្នកមិនមានចំណែកនៅទីនេះទៀតទេ… មានរដ្ឋអធិបតេយ្យចំនួនពីរ ដែលចង់រស់នៅក្នុងសន្តិភាពជាមួយគ្នា ។

ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីលីបង់ និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដើម្បីត្រួសត្រាយផ្លូវសន្តិភាពរវាងប្រទេសទាំងពីរ និងការរំសាយអាវុធរបស់ក្រុមហេសបូឡា ។

គួរបញ្ជាក់ថា ក្រុមហ៊េសបូឡាបានអូសទាញប្រទេសលីបង់ ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីខែមីនា កន្លងទៅ តាមរយៈការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានការវាយប្រហារតាមអាកាស និងការឈ្លានពានតាមផ្លូវគោកពីសំណាក់អ៊ីស្រាអែល ។

បើតាមអាជ្ញាធរលីបង់, ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា បានសម្លាប់មនុស្សអស់ជាង ៤,២០០ នាក់ហើយ ។ ប៉ុន្តែជាមួយគ្នានេះ ខាងកងទ័ពអ៊ីស្រាអែល៏បានរាយការណ៍ដែរថា មានទាហានចំនួន ៣៨ នាក់ និងអ្នកម៉ៅការស៊ីវិលម្នាក់ត្រូវបានសម្លាប់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា