សេអ៊ូល ៖ កូរ៉េខាងត្បូងបានបញ្ចប់ការអភិវឌ្ឍយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ម៉ូឌែល KF-21 ដោយជោគជ័យ បន្ទាប់ពីចាយពេល អស់ជាង១ទសវត្សរ៍ ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីឧស្សាហកម្មការពារជាតិ ទីក្រុងសេអ៊ូល នៅក្នុងសប្តាហ៍នេះ ។

សេអ៊ូល ៖ កូរ៉េខាងត្បូងបានបញ្ចប់ការអភិវឌ្ឍយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ម៉ូឌែល KF-21 ដោយជោគជ័យ បន្ទាប់ពីចាយពេល អស់ជាង១ទសវត្សរ៍ ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីឧស្សាហកម្មការពារជាតិ ទីក្រុងសេអ៊ូល នៅក្នុងសប្តាហ៍នេះ ។
ជោគជ័យលើការផលិត ត្រូវបានប្រកាសឲ្យដឹង បន្ទាប់ពីយន្តហោះចម្បាំង KF-21 បានបញ្ចប់នីតិវិធីចុងក្រោយ សម្រាប់ការអភិវឌ្ឍប្រព័ន្ធ អំឡុងខែមិថុនានេះ ដោយរួមមានទាំងការធ្វើតេស្តហោះហើរប្រហែល ១,៦០០ លើក និងបានផ្ទៀងផ្ទាត់ធាតុសាកល្បងជាង ១៣,០០០ ប្រភេទ ។
បើតាមសារព័ត៌មានកូរ៉េខាងត្បូង Pulse, សមិទ្ធផលនេះ បានបើកផ្លូវសម្រាប់ការផលិតទ្រង់ទ្រាយធំ និង ការដាក់ពង្រាយទៅកាន់កងទ័ពអាកាស ដែលគ្រោងចាប់ផ្តើម នៅឆមាសទីពីរ នៃ ឆ្នាំ២០២៦នេះ ហើយ ក៏ត្រូវបានគេរំពឹងថា នឹងធ្វើការនាំចេញផងដែរ។
មន្ត្រីឧស្សាហកម្មការពារជាតិកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងថា ប្រទេសអាស៊ាន ចំនួន បី រួមមាន ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ម៉ាឡេស៊ី ព្រមទំាំង រដ្ឋឈូងសមុទ្រអារ៉ាប់រួម សុទ្ធតែជាទីផ្សារនាំចេញ ដ៏មានសក្តានុពល សម្រាប់យន្តហោះចម្បាំង KF-21 ។
បើតាម Businesskorea, យន្តហោះចម្បាំង KF-21 គ្រោងនឹងដាក់លក់តម្លៃ ប្រហែល ៧៧ លានដុល្លារ នៅក្នុង១គ្រឿង ។
ហោះចម្បាំងល្បឿនលឿនជាងសំឡេង KF-21 ត្រូវបានផលិតឡើង ដើម្បីជំនួសយន្តហោះចម្បាំង F-4 និង F-5 ដែលជាសេរីចាស់ៗ របស់កងទ័ពអាកាសកូរ៉េខាងត្បូង និង តំណាងឱ្យសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មអាកាសចរណ៍ របស់ទីក្រុងសេអ៊ូល។
ការអភិវឌ្ឍនេះ ត្រូវបានដឹកនាំប្រតិបត្តិការ ដោយឧស្សាហកម្មអវកាសកូរ៉េ ហៅកាត់ KAI ដែលមានការចូលរួម ពីទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ ADD, ទីភ្នាក់ងារបច្ចេកវិទ្យា និង គុណភាពការពារជាតិ, កងទ័ពអាកាស និង ក្រុមហ៊ុនការពារជាតិនានា នៅក្នុងស្រុក៕
ប្រភព Businesskorea, Pulse ប្រែសម្រួល ៖ សារ៉ាត
