បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ចង់បានកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការសម្លាប់រង្គាលដោយគ្មានន័យ នៅ អ៊ុយក្រែន

លោក ត្រាំ ចង់បានកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការសម្លាប់រង្គាលដោយគ្មានន័យ នៅ អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបញ្ចប់ការសម្លាប់រង្គាលដោយគ្មានន័យ នៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបកាលពីថ្ងៃ ព្រហស្បតិ៍ ។

Advertisement

បំណងប្រាថ្នារបស់លោក ត្រាំ កើតឡើងបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងចាស់ដៃលើរដ្ឋធានីកៀវ ដែលជាបេះដូងរបស់ប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមនុស្សចំនួន ២១នាក់បាត់បង់ជីវិត ។

បើតាម AFP, មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី ត្រាំ មានបេះដូងមនុស្សធម៌ និងចង់ឃើញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបិទបញ្ចប់ ដើម្បីកុំឱ្យមានការសម្លាប់រង្គាលដោយគ្មានន័យបែបនេះបន្តទៀត ។

មន្ត្រីដដែលបន្ថែមថា លោកប្រធានាធិបតី និងក្រុមការងាររបស់គាត់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបញ្ចប់សង្គ្រាមដ៏ធំនៅអឺរ៉ុបមួយនេះ ហើយលោកនៅតែមានសុទិដ្ឋិនិយមថា យើងនឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅទីបំផុត ។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គិតមកដល់ឆ្នាំ ២០២៦នេះ គឺមានរយៈពេលជាង ៤ ឆ្នាំហើយ ។

អំពើហិង្សាប្រដាប់អាវុធនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា