បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកជាង ២២ ម៉ឺនតោនសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន ជាង ៧ ម៉ឺននាក់ក្នុងអំពើប្រល័យពូជសាសន៍ ១ ពាន់ថ្ងៃ

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកជាង ២២ ម៉ឺនតោនសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន ជាង ៧ ម៉ឺននាក់ក្នុងអំពើប្រល័យពូជសាសន៍ ១ ពាន់ថ្ងៃ

ហ៊្សេរុយសាឡឹម ៖ រយៈពេល ១ ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកសរុបដល់ទៅ ២២ ម៉ឺន ៣ ពាន់តោន និងបានគ្រប់គ្រងទឹកដីនៃតំបន់ហ្គាហ្សាស្ទ្រីបរហូតដល់ជាង ៨០ ភាគរយ ។

Advertisement

បើតាមរបាយការណ៍របស់រដ្ឋាភិបាលហ្គាហ្សាដែលទើបធ្វើបច្ចុប្បភាពចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្នុងការទម្លាក់គ្រាប់បែកនោះ បានផ្ដាច់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ៧ ម៉ឺន ៣ ពាន់នាក់ ក្នុងនោះមានកុមារជាង ២ ម៉ឺន ១ ពាន់ ៥០០ នាក់ និងស្ត្រីជាង ១ ម៉ឺន ២ ពាន់ ៥០០ នាក់ ខណៈមនុស្សចំនួន ៩ ពាន់ ៥០០ នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ ។

ចំណែកមនុស្សជាង ១៧ ម៉ឺន ៣ ពាន់នាក់បានរងរបួស ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៤៣៣ នាក់ផងដែរ ។ ជាមួយគ្នានេះ មនុស្សចំនួន ៥,៤០០ នាក់ធ្លាក់ខ្លួនពិការ ខណៈ ១៨ ភាគរយនៃជនរងគ្រោះទាំងនោះជាកុមារ ។

បើតាម Anadolu, អ៊ីស្រាអែលបានវាយប្រហារបំផ្លាញ ឬបង្ខំឱ្យផ្អាកដំណើរការមន្ទីរពេទ្យចំនួន ៣៨ កន្លែង និងមជ្ឈមណ្ឌលថែទាំសុខភាពចំនួន ៩៦ កន្លែង ព្រមទាំងបានកំណត់គោលដៅលើរថយន្តសង្គ្រោះបន្ទាន់ចំនួន ១៩៧ គ្រឿង រថយន្តសង្គ្រោះបឋមចំនួន ៨៤ គ្រឿង និងមជ្ឈមណ្ឌលការពារជនស៊ីវិលចំនួន ១៦ កន្លែង ។

អំពើហិង្សានេះ បានធ្វើឱ្យតំបន់ហ្គាហ្សាខាតបង់ប្រហែល ៨០ ពាន់លានដុល្លារ ក្នុងនោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងគេ ខាតបង់ដល់ទៅ ៣៤ ពាន់លានដុល្លារ ដោយក្នុងនោះអគារ និងលំនៅឋានចំនួន ៣៣ ម៉ឺន ៥ ពាន់ខ្នងត្រូវខ្ទេចខ្ទីគ្មានសល់ ។

ការិយាល័យព័ត៌មានរដ្ឋាភិបាលហ្គាហ្សាអះអាងថា ប្រតិបត្តិការសងសឹករបស់អ៊ីស្រាអែលដែលចាប់ផ្តើមឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ គឺមានការគាំទ្រពីសហរដ្ឋអាមេរិក ។ យ៉ាងណា ការប្រយុទ្ធគ្នានេះបានបិទបញ្ចប់ទៅវិញ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។

ប៉ុន្តែ កងទ័ពអ៊ីស្រាអែលនៅតែបន្តរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈការទម្លាក់គ្រាប់បែកស្ទើររៀងរាល់ថ្ងៃ ការរឹតបន្តឹងការឡោមព័ទ្ធ និងការរារាំងលំហូរជំនួយមនុស្សធម៌ ស្បៀងអាហារ និងផ្នែកវេជ្ជសាស្ត្រជាដើម ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា