បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយអះអាងពីការរឹតបន្តឹងចំណងមិត្តភាពជាមួយកម្ពុជា

វៀតណាម រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយអះអាងពីការរឹតបន្តឹងចំណងមិត្តភាពជាមួយកម្ពុជា

ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានរៀបចំពិធី “បុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ដើម្បីរឹតបន្តឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
សារព័ត៌មានវៀតណាម Nhan Dan បានលើកឡើងពីវត្តមានរបស់ សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូប ក្នុងព្រឹត្តិការណ៍ជួបជុំកាលពីថ្ងៃទី៨ កុម្ភៈ ដែលបញ្ជាក់ពីសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ក្រៅពីថ្នាក់ដឹកនាំ កម្មវិធីនេះក៏បានទាក់ទាញការចូលរួមពីសហគមន៍ដើមកំណើតវៀតណាម សហគ្រិន និងនិស្សិតទូទាំងប្រទេស ដែលមកជួបជុំគ្នាដើម្បីរឹតបន្តឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើទឹកដីកម្ពុជា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក ង្វៀន មិញ វូ បានលើកឡើងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វៀតណាម និងបានចាត់ទុកទំនាក់ទំនង «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី» ជាមួយកម្ពុជាថា ជាសសរស្តម្ភនៃស្ថិរភាពយូរអង្វែង។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍អាណិកជនវៀតណាម ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយស្រុកកំណើត ទោះស្ថិតក្នុងកាលៈទេសៈប្រឈមណាក៏ដោយ។
យោងតាមសារព័ត៌មានវៀតណាម Nhan Dan ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចំណងមិត្តភាពកម្ពុជា-វៀតណាម នៅតែបន្តរីកសុះសាយ និងរឹងមាំ ដើម្បីនាំមកនូវសន្តិភាព និងវិបុលភាពសម្រាប់តំបន់ទាំងមូល។
ក្នុងជំនួបជាមួយក្រុមមន្ត្រីស្ថានទូតវៀតណាម និងសហគមន៍ប្រជាជនវៀតណាមក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ ទី ៦ ខែកុម្ភៈ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានលើកពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ព្រមទាំងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស និងជំរុញការបណ្តុះបណ្តាលភាសាវៀតណាម និងភាសាខ្មែរសម្រាប់និស្សិតមកពីប្រទេសទាំងពីរ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា