បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងការបរទេសហ្សកហ្ស៊ីលើកិច្ចសហការឌីជីថល

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងការបរទេសហ្សកហ្ស៊ីលើកិច្ចសហការឌីជីថល

ប៊ីលីស៊ី៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូដើម្បីផ្លាស់ប្ដូរបទពិសោធផ្នែកបរិវត្តកម្មរដ្ឋាភិបាលឌីជីថលជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនៅប្រទេសហ្សកហ្ស៊ី។

Advertisement

តបតាមការអញ្ជើញរបស់ក្រសួងការបរទេសហ្សកហ្ស៊ី ជាក្រសួងសម្របសម្រួលដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Alexander Khvtisiashvili រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសហ្សកហ្ស៊ី។ ឯកឧត្ដម Alexander Khvtisiashvili បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ី និងបានថ្លែងអំពីសេចក្ដីសង្ឃឹមក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី តាមរយៈកិច្ចសហការប្រតិបត្តិការឌីជីថល។

ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាពវិស័យឌីជីថលនិងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាកាន់តែមានការទទួលស្គាល់លើឆាកអន្តរជាតិនិងបានផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរពីបរទេសក្នុងការធ្វើដំណើរទៅកម្ពុជា។

ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីហ្សកហ្ស៊ីមានបំណងរៀបចំឱ្យមានការផ្ដល់ទិដ្ឋាការនៅពេលមកដល់ហ្សកហ្ស៊ី (Visa On Arrival) សម្រាប់ប្រជាជនកម្ពុជា ដែលបច្ចុប្បន្នត្រូវទៅស្នើសុំដោយផ្ទាល់នៅស្ថានទូតហ្សកហ្ស៊ី នៅប្រទេសម៉ាឡេស៊ី៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា