បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីឯកភាពលើគម្រោងសាងសង់អគារធនាគារវីងនៅសៀមរាប

ក្រសួងរៀបចំដែនដីឯកភាពលើគម្រោងសាងសង់អគារធនាគារវីងនៅសៀមរាប

ក្រសួងរៀបចំដែនដី និងភាគីពាក់ព័ន្ធ បានឯកភាពគ្នាអនុម័តលើគម្រោងសាងសង់អគារធនាគារ Wing Bank នៅក្រុងសៀមរាប របស់ក្រុមហ៊ុន ខេមបូឌា ខេធើរីង អេន សឹបផ្លាយ ដោយធានាបាននូវសោភណភាព គុណភាព និងសុវត្ថិភាពសំណង់ សាកសមជាមួយក្រុងនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។

Advertisement

ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែកុម្ភៈ នៅទីស្ដីការក្រសួងរៀបចំដែនដី ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។
ការសាងសង់អគារនេះ គឺត្រូវធានាយ៉ាងណាឲ្យស្របតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ដោយរក្សាបាននូវសោភណភាព គុណភាព និងសុវត្ថិភាព រួមផ្សំជាមួយប្រណិតភាពនៃស្ថាបត្យកម្មខ្មែរ ទាក់ទងនឹងក្រុងសៀមរាប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកការវិនិយោគសាងសង់អគារធនាគារវីង នៅសៀមរាបនេះថា ជាការវិនិយោគដ៏ត្រឹមត្រូវ ព្រោះសេវាធនាគារមានភាពចាំបាច់សម្រាប់ប្រជាជន ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកមុខរបរ កែលម្អជីវភាព ស្របតាមគោលនយោបាយនៃការរៀបចំដង្ហើមសេដ្ឋកិច្ចសម្រាប់ទីក្រុងឱ្យមាននិរន្តរភាព។

ឯកឧត្តមបានបញ្ជាក់ថា សៀមរាបគឺជាទីក្រុងដង្ហើមសេដ្ឋកិច្ចមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌា ខេធើរីង អេន សឹបផ្លាយ សាងសង់អគារធនាគារវីងនៅក្នុងខេត្តនេះ ស្របតាមសំណើរបស់ខ្លួន ដើម្បីផ្ដល់សេវាធនាគារ ហើយបានលើកទឹកចិត្តដល់ធនាគារក្នុងស្រុកឱ្យពង្រីកសេវារបស់ខ្លួនឱ្យបានកាន់តែច្រើន គឺកាន់តែប្រសើរ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានចាត់ទុកក្រុងសៀមរាបអង្គរ គឺជាទីក្រុងបេតិកភណ្ឌពិភពលោក ដែលទាមទារឱ្យមានការគិតគូររៀបចំផែនការអភិវឌ្ឍន៍យ៉ាងម៉ត់ចត់។

ផែនការមេនៃការរៀបចំក្រុងសៀមរាប ដូចជាការកំណត់ទីតាំងប្រវត្តិសាស្ត្រ ការរៀបចំសួនច្បារ និងការរៀបចំអគារជាដើម ត្រូវមានការចូលរួម និងមានការឯកភាពគ្នា ដើម្បីរក្សាបាននូវគុណតម្លៃ ហើយជាការផ្សារភ្ជាប់ទៅនឹងបេតិកភណ្ឌពិភពលោក។ ក្នុងន័យនេះ រចនាបថអគារត្រូវរៀបចំយ៉ាងណាឱ្យផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងតម្រូវការរបស់មនុស្ស៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា