បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងប្រារព្ធនៅសប្ដាហ៍ទី៣ខែនេះ

ព្រឹត្តិការណ៍“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងប្រារព្ធនៅសប្ដាហ៍ទី៣ខែនេះ

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបរួមជាមួយមន្ទីរជំនាញ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងប្រារព្ធ​ព្រឹត្តិការណ៍“បុណ្យ​ខ្លែង​ឯក ខ្លែងសេរី” លើកទី២ រយៈពេល៣ថ្ងៃក្នុងសប្ដាហ៍ទី៣នៃខែកុម្ភៈនេះនាព្រលានយន្តហោះចាស់។អមជាមួយកម្មវិធីនេះ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗទៀតដូចជា ការសម្ដែងតន្រ្តី ការសម្ដែងលោ្ខនបាសាក់ ល្ខោននិយាយ និងពិព័រណ៍ ភូមិមួយ ផលិត​ផលមួយ ជាដើម។

Advertisement

ពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦​ខាងមុខនៅអតីតព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ គិតត្រឹមថ្ងៃព្រហស្បតិ៍កន្លងទៅនេះមានខ្លែងចុះឈ្មោះសរុបចំនួន ៨៥ ខ្លែង ក្នុងនោះមានខ្លែងឯក៥៦ និងខ្លែងសេរី ២៩ខ្លែង។ការទទួលពាក្យចូលរួមមិនទាន់បិទបញ្ចប់នៅឡើយទេ។​អ្នកដែល​មានបំណងចង់ចូលរួមប្រកួតអាចមកដាក់ពាក្យនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ។

គួរជម្រាបថា នៅខេត្តសៀមរាបដដែលពិធីបុណ្យខ្លែងឯក ខ្លែងសេរី” លើកទី១ បានប្រព្រឹត្តទៅនៅចុងខែធ្នូឆ្នាំ២០២៤ ដោយមាន
អ្នកចូលរួមបង្ហោះខ្លែងជាច្រើនរយនាក់ និងមកពីបណ្ដាលខេត្តជាច្រើន។ដោយឡែកការរៀបចំលើកទី២ គណៈកម្មការរៀបចំ​ក៏មានក្តីរំពឹងខ្ពស់ចំពោះវត្តមានចូលរួមពីអ្នកស្រឡាញ់​ និងមានចំណេះជំនាញក្នុងវិស័យនេះផងដែរ។ រដ្ឋ​បាល​ខេត្ត​សៀម​រាបបានត្រៀមលក្ខណៈរួចរាល់សម្រាប់ព្រឹត្តិការណ៍៣ថ្ងៃនេះ។

លោក លី សារី អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារកាលពីថ្ងៃទី១១ ខែកុម្ភៈថា ព្រឹត្តិការណ៍​ឆ្នាំ​នេះ​មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដាស់ស្មារតីយុវជនឱ្យឈ្វេងយល់ពីមរតកដូនតានិងជាការបង្កើតព្រឹត្តិការណ៍
សម្រាប់វិស័យទេសចរណ៍ផងដែរ។

​សូមជម្រាបថា ក្រៅពីការបង្ហោះខ្លែង ក៏មានការចូលរួមពីចលនា “ភូមិ១ ផលិតផល១” ដោយ​មានកម្មវិធីពិព័រណ៍ផលិត​ផល​ក្នុង​ស្រុក ម្ហូបអាហារ ការសម្ដែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគំតន្ត្រីបុរាណ-សម័យនាពេលរាត្រីទៀតផង៕

​ដោយ៖​ប៊ុន​រដ្ឋា

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា