បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងយុត្តិធម៌ហ្សកហ្ស៊ីនិងធ្វើទស្សនកិច្ចនៅសាលសេវាសាធារណៈប៊ីលីស៊ី

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងយុត្តិធម៌ហ្សកហ្ស៊ីនិងធ្វើទស្សនកិច្ចនៅសាលសេវាសាធារណៈប៊ីលីស៊ី

ប៊ីលីស៊ី៖ បន្ទាប់ពីកិច្ចប្រជុំជាមួយក្រសួងការបរទេសហ្សកហ្ស៊ី ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Paata Salia រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្សកហ្ស៊ី។ ឯកឧត្ដម Paata Salia បានចែករំលែកអំពីបទពិសោធរបស់ក្រសួងយុត្តិធម៌ហ្សកហ្ស៊ីនិងទីភ្នាក់ងារចំណុះ ក្នុងការផ្ដល់សេវាសាធារណៈជាច្រើនដល់ប្រជាពលរដ្ឋនិងធុរកិច្ចហ្សកហ្ស៊ី។ ក្នុងនោះឯកឧត្ដមក៏បានបញ្ជាក់អំពីចំណាប់អារម្មណ៍និងចង់ស្វែងយល់បន្ថែមអំពីថ្នាល verify.gov.kh របស់កម្ពុជា។
បន្ទាប់ពីបានស្ដាប់បទបង្ហាញអំពីថ្នាល verify.gov.kh ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងសហការីហ្សកហ្ស៊ីបានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងនិងស្នើឱ្យមានការពិភាក្សាបន្ត។ ទន្ទឹមនេះ ឯកឧត្ដមបានអញ្ជើញឯកឧត្ដមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ចូលរួមវេទិកាសេវាសាធារណៈនៃអង្គការសហប្រជាជាតិ ដែលនឹងរៀបចំនៅប្រទេសហ្សកហ្ស៊ី នាខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។ បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រីនិងគណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចនៅសាលសេវាសាធារណៈ (Public Service Hall) ក្រុងប៊ីលីស៊ី និងគំរូសាលសេវាសាធារណៈចល័ត ដែលផ្ដល់សេវាសាធារណៈជាច្រើនប្រភេទជូនពលរដ្ឋនិងធុរកិច្ចហ្សកហ្ស៊ី៕

Advertisement

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា