បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំពិភាក្សាករណីសុំចុះបញ្ជីដីរដ្ឋលើដីអាងទឹក និងព្រែកចំនួន១២ទីតាំងនៅស្វាយរៀង

កិច្ចប្រជុំពិភាក្សាករណីសុំចុះបញ្ជីដីរដ្ឋលើដីអាងទឹក និងព្រែកចំនួន១២ទីតាំងនៅស្វាយរៀង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយនៅសាលប្រជុំនៃរដ្ឋបាលស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីពិភាក្សាសំណើសុំចុះបញ្ជីដីរដ្ឋលើទីតាំងដីអាងទឹក និងព្រែកចំនួន ១២ទីតាំង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

Advertisement

កិច្ចប្រជុំបានពិនិត្យពិភាក្សាលើខ្លឹមសារសំខាន់ៗ ដែលមន្ទីរជំនាញពាក់ព័ន្ធបានធ្វើការរួមគ្នាកំណត់ការវាស់វែងកន្លងមក ដោយផ្តោតលើទិដ្ឋភាពជាក់ស្តែងទៅតាមទីតាំងភូមិសាស្ត្រនៃផ្ទៃអាងទឹក ទន្លេ ព្រែក អូរ ប្រឡាយ បឹងបួរ និងការកាត់ឆ្វៀលជូនដល់ប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវផលប្រយោជន៍រួមទៅថ្ងៃអនាគតក្រោយពេលពិនិត្យលទ្ធភាពជីកស្តារឡើងវិញ។

ការចុះបញ្ជីអាងទឹក និងព្រែក នឹងជួយកាត់បន្ថយបញ្ហាទំនាស់ដីធ្លីក្នុងសហគមន៍ និងការទន្ទ្រានយកដី ដែលជាទ្រព្យសម្បត្តិរដ្ឋ។ ការការពារប្រព័ន្ធធារាសាស្រ្តទាំងនេះនឹងជួយបង្កើនប្រភពទឹកសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង ជាពិសេសធ្វើឲ្យមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់ឡើងវិញ និងបង្កើនបរិមាណស្តុកទឹក ដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម ក៏ដូចជាថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានវាយតម្លៃខ្ពស់ និងអរគុណដល់ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តស្វាយរៀង ដែលបានកំណត់ផ្ទៃធនធានទឹករបស់ខេត្តយ៉ាងជាក់លាក់ដើម្បីធ្វើការចុះបញ្ជី។ កិច្ចការនេះ គឺជាកិច្ចការយុទ្ធសាស្ត្រមួយក្នុងការបញ្ចប់ការគ្រប់គ្រងដោយមិនច្បាស់លាស់ និងបញ្ចប់វិវាទក្នុងការប្រើប្រាស់ បន្ទាប់ពីការពិគ្រោះយោបល់ដល់ថ្នាក់មូលដ្ឋាន។

សូមជម្រាបថា អាងទឹក និងព្រែកទាំង១២ទីតាំងមានផ្ទៃដីសរុបទំហំជិត ៦ ២៣៦ ហិកតា។ កន្លងមកមានការកាត់ឆ្វៀលចេញពីអាងទឹកនូវក្បាលដីដែលបានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិរួច មានផ្ទៃដីសរុបទំហំជាង ៣២ហិកតា និងកាត់ហេដ្ឋារចនាសម្ព័ន្ធ មានផ្ទៃដីសរុបទំហំ ៤៣,៤ ហិកតា។

ពេលនេះ គណៈកម្មាធិការអាងទន្លេខេត្តស្វាយរៀងបានស្នើសុំកាត់ឆ្វៀលក្បាលដីអាស្រ័យផលចំនួន ៨៥៥ ក្បាលដី ទំហំសរុប ៣៧២ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ៨៥៥ គ្រួសារ និងរក្សាទុកផ្ទៃអាងទឹក និងព្រែក ទំហំសរុបជិត ៥ ៨០០ ហិកតា ចុះបញ្ជីជូនក្រសួងធនធានទឹក និងឧតុនិយម ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា