បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកអភិរក្សរកឃើញពងអណ្តើកហ្លួងចំនួន២៥គ្រាប់នៅឆ្នេរខ្សាច់នៃខេត្តកោះកុង

អ្នកអភិរក្សរកឃើញពងអណ្តើកហ្លួងចំនួន២៥គ្រាប់នៅឆ្នេរខ្សាច់នៃខេត្តកោះកុង

ភ្នំពេញ៖មន្រ្តីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញ​សំបុកអណ្តើកហ្លួងនៅ២ទីតាំង ដែលមានពងសរុប​ចំនួន​២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាលនៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង។

Advertisement

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យ​ដឹង​នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ថា បច្ចុប្បន្ន ក្រុមការងារ​កំពុងការពារ​សំបុកអណ្តើកហ្លួងនៅទីតាំងទាំង២ ដែលបានរកឃើញឆ្នេរខ្សាច់ចំណុច​ឈើទាលនៃព្រែកកំពង់លើ ក្នុងប្រព័ន្ធ​ព្រែកស្រែអំបិល ខេត្តកោះកុង។ ក្រុមការងារក៏តាមដានការញាស់របស់ពួកវាផងដែរ ដើម្បីធានាអត្រា​គង់វង្ស​របស់សត្វ​ប្រភេទ​នេះ។

នៅខេត្តកោះកុង ប្រព័ន្ធព្រែកស្រែអំបិល គឺជាកន្លែងការពារ និងអភិរក្ស​ដ៏សំខាន់បំផុតនៅកម្ពុជា ព្រោះជាកន្លែងតែ​មួយគត់​ដែលអណ្តើកហ្លួង​រស់នៅនិងពងកូន។ រដ្ឋបាលជលផលសហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍​នេសាទ បានយកចិត្តទុកដាក់ការរពារប្រភេទនេះចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ីក្នុងប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងការបង្កាត់ភ្ញាស់និងលែង ដើម្បីធានានិរន្តរ​ភាពសត្វប្រភេទនេះក្នុងដែនទឹកធម្មជាតិ។

គួរជម្រាបថា អណ្តើកហ្លួងអាចមានទម្ងន់រហូតដល់ ៣៥គីឡូក្រាម និងអាចរស់នៅបានជាង៧៥ឆ្នាំ។ ចំពោះរបបអាហារវាវិញ វាស៊ីរុក្ខជាតិ​ទឹកជាអាហារ។អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិ្មតរូប នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបាន​ចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ។ សត្វប្រភេទនេះក៏ត្រូវបានចាត់ជា​ប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហម​នៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេស ផងដែរ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា