បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី៖ «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់

ឯកឧត្តម ហ៊ុន ម៉ានី៖ «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ ។

Advertisement

អាន៖ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់អំពីគោលបំណងសំខាន់ក្នុងការរៀបចំបាឋកថាដ៏មានអត្ថន័យនាឱកាសនេះជាវេទិកាផ្សារភ្ជាប់អន្តរជំនាន់ និងជាការរៀបចំដោយអនុលោមតាមទស្សនៈដឹកនាំដ៏មុតស្រួចប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពោលគឺ “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ចាស់មានបទពិសោធ”។

ឯកឧត្តមបានបន្ថែមថា វេទិកានេះដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធពីការអនុវត្តផ្ទាល់ ទាំងការលះបង់ និងបញ្ញាញាណរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីបំពេញបន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយដែលជាកម្លាំងបន្តវេនសំដៅធានាបាននូវអន្តរកាលនៃការផ្ទេរជំនាន់ដឹកនាំប្រកបដោយស្ថិរភាព ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការបន្តពង្រឹងវិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។

ក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញមោទនភាព និងដឹងគុណចំពោះគំរូវីរភាព និងការលះបង់នៃថ្នាក់ដឹកនាំជំនាន់មុន រួមជាមួយការចូលរួមរបស់តួអង្គនៅមូលដ្ឋាន ដែលជាប្រតិបត្តិករផ្ទាល់នៅថ្នាក់ក្រោមក្នុងការគោរព ចូលរួមអនុវត្តតាមគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំ ដែលជាមូលដ្ឋានមិនអាចខ្វះបានក្នុងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ មកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានប្តេជ្ញាបន្តរួមចំណែកដល់ការថែរក្សា ការពារនូវរាល់សមិទ្ធផលដែលជាមរតកដ៏មានតម្លៃ និងបន្តកសាងជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា