បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជានិងឡាវពង្រីកការបណ្ដុះបណ្ដាលក្នុងវិស័យការពារជាតិ

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជានិងឡាវពង្រីកការបណ្ដុះបណ្ដាលក្នុងវិស័យការពារជាតិ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យកងទ័ពកម្ពុជានិងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍គ្នា ក្នុងការបណ្ដុះ​បណ្ដាលធនធានមនុស្សទៅវិញទៅមកឱ្យកាន់តែផុលផុសនិងមានចំនួនច្រើនជាងមុន តាមរយៈការផ្ដល់​អាហារូប​ករណ៍ក្នុង​វិស័យការពារជាតិ ដោយសម្ដេចតេជោយល់ថា ដើម្បីជាផ្នែកក្នុងការរុញច្រាន នៃការបណ្ដុះបណ្ដាល​មូលធន​មនុស្ស​ក្នុងវិស័យ​ការពារជាតិសម្រាប់ប្រទេសទាំងពីរ ។នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួប​សម្ដែង​ការគួរសមនិងពិភាក្សាការងាររវាងសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាមួយឯកឧត្តម​ឧត្តមសេនីយ៍​ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ព​ប្រជាជនឡាវនៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន​បានចាត់ទុកដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​អនុ​រដ្ឋមន្ត្រី​ការពារជាតិឡាវមកកាន់កម្ពុជានេះ នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-ឡាវ ឱ្យ​កាន់តែរីកចម្រើនបន្ថែម .និយាយដោយឡែក គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កាន់តែស៊ី ជម្រៅ ខណៈថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលឡាវ មានដូចជា ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជា​ប្រមុខរដ្ឋរបស់ឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាចំណុចដល់ សំខាន់នៃការ ឆ្លុះ​បញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ។

ក្នុងឱកាសនោះ ឯកឧត្តម សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីការពារជាតិឡាវបានប្ដេជ្ញា នឹងខិតខំប្រឹងប្រែងពូនជ្រុំនៃទំនាក់​ទំនង​រវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត ។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ​ការរវាង​ប្រទេស​ទាំងពីរនៅតាមព្រំដែនដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយ​គ្នាបានល្អតាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរនៃប្រទេសទាំងពីរផងដែរ ។

ខណៈឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវបំពេញទស្សនកិច្ចនៅកម្ពុជា, ឯកឧត្តម​បានជួបពិភាក្សាជាមួយ​ឯកឧត្តមអគ្គមេ​បញ្ជាការ​កងយោធពលខេមរភូមិន្ទកម្ពុជា ,រដ្ឋមន្ត្រីការពារជាតិកម្ពុជាផងដែរ។ឯកឧត្តម សាយចៃ គុមម៉ាស៊ីត បានចាត់ទុកបណ្ដា​ជំនួបទាំងឡាយជាកត្តាដ៏សំខាន់ក្នុងការដាក់ចេញនូវផែនការពង្រីកនូវទំនាក់ទំនងទ្វេភាគី ក្នុងក្របខ័ណ្ឌកងទ័ពកម្ពុជា និងកងទ័ព​ប្រជាជនឡាវ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនអនុរដ្ឋមន្រ្តីក្រសួងការពារ​ជាតិឡាវ​នូវ​ក្ដីរីករាយដែលបាន​ឃើញកិច្ចសហ​ប្រតិបត្តិការ​ល្អនៅតាមព្រំដែន រវាងកម្ពុជា និងឡាវ ។សម្ដេចសង្ឃឹម នឹងជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការ​ជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា រក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរបន្តទៀត ។ សម្ដេច​តេជោ ក៏បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែននៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជា ការប្រយុទ្ធ​ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ។លើសពីនេះ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់​គ្រងគ្រោះ​មហន្តរាយ​នៅតាមព្រំដែនដូចជា ទឹកជំនន់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ឬក៏ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​តាម​ព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា