បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវប្តូរទីតាំងពីសៀមរាបមកភ្នំពេញ

ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវប្តូរទីតាំងពីសៀមរាបមកភ្នំពេញ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកន្លងមក គ្រោងនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ត្រូវបានផ្លាស់ប្តូរមករៀបចំនៅរាជធានីភ្នំពេញវិញ។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៨កុម្ភៈ ក្រសួងបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងនេះ គឺដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និងតំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានរដ្ឋ និងរដ្ឋាភិបាលចំនួន៩០ជាសមាជិក ក្នុងនោះ ៥៣ជាសមាជិកពេញសិទ្ធិ ៥ជាសមាជិកមិនពេញសិទ្ធិ និង៣២ជាសមាជិកសង្កេតការណ៍។

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺជាព្រះបិតាស្ថាបនិកមួយអង្គរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងចំណោមស្ថាបនិក៣នាក់ទៀត ដែលជាឥស្សរជនមកពីប្រទេសសេណេហ្កាល ទុយនីស៊ី និងនីហ្សេ។

អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយដំបូងឡើយមានឈ្មោះថា ទីភ្នាក់ងារសហប្រតិបត្តិការ វប្បធម៌ និងបច្ចេកទេស ក្រោយមក នៅឆ្នាំ១៩៩៨ ប្តូរទៅជាទីភ្នាក់ងារអន្តររដ្ឋាភិបាលហ្វ្រង់កូហ្វូនី មុននឹងក្លាយទៅជាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅឆ្នាំ២០០៥៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា