វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាង កាលពីថ្ងៃសុក្រថា លោក ពិចារណា វាយប្រហារយោធា ទៅលើប្រទេសអ៊ីរ៉ង់ ត្រឹមកម្រិតល្មម។

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាង កាលពីថ្ងៃសុក្រថា លោក ពិចារណា វាយប្រហារយោធា ទៅលើប្រទេសអ៊ីរ៉ង់ ត្រឹមកម្រិតល្មម។
នៅពេលដែលត្រូវបានសួរ ដោយអ្នកសារព័ត៌មានថា តើលោកកំពុង ពិចារណា លើការវាយប្រហារយោធា ដែលមានកម្រិតណាមួយទេ ប្រសិនបើ អ៊ីរ៉ង់ មិនធ្វើកិច្ចព្រមព្រៀងទេនោះ? លោក Trump បានឆ្លើយតបវិញថា «ខ្ញុំកំពុងពិចារណា ធ្វើរឿងនេះ»។
បើតាម Wall Street Journal, លោក ត្រាំ កំពុងពិចារណា លើការវាយប្រហារយោធាដំបូង ដែលមានកម្រិត លើទីតាំងយោធា ឬ រដ្ឋាភិបាល។ ប៉ុន្តែ ប្រសិនបើ អ៊ីរ៉ង់ នៅតែមិនយល់ព្រមតាមការទាមទារ របស់សហរដ្ឋអាមេរិកទេនោះ លោកប្រធានាធិបតីអាចបញ្ជាឱ្យមានយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងរបបសាធារណរដ្ឋឥស្លាម មួយនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា លោកទុកពេល ១០ ទៅ ១៥ ថ្ងៃ សម្រាប់ទីក្រុង Tehran ដើម្បីឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក។
ទីក្រុង វ៉ាស៊ីនតោន បានដាក់ពង្រាយ នាវាចម្បាំងខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk នៅតំបន់មជ្ឈិមបូព៌ា តាំងពីចុងខែមុន។
ជុំវិញការគំរាមកំហែងយោធា របស់អាមេរិកនេះ, អ៊ីរ៉ង់ទើបតែបានផ្ញើលិខិតព្រមានមួយច្បាប់ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យរូតរះចូលធ្វើអន្តរាគមន៍ កុំឲ្យផ្ទុះសង្គ្រាមដ៏មហន្តរាយទាន់ពេលវេលា៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
