បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហភាពសហព័ន្ធយុវជនកម្ពុជាប្រកាសដាក់ឲ្យអនុវត្តផែនទីបង្ហាញផ្លូវ ២.០

សហភាពសហព័ន្ធយុវជនកម្ពុជាប្រកាសដាក់ឲ្យអនុវត្តផែនទីបង្ហាញផ្លូវ ២.០

«ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹងស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោក ដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»។

Advertisement

នេះគឺជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។

ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែល ដែលបន្សល់ទុកពីអតីតយុវជន ជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ “ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី”។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក៏បានផ្ដល់អនុសាសន៍ និងណែនាំជូនគ្រប់រចនាសម្ព័ននៅក្នុងអង្គពិធី រួមមាន៖
១. សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ
២. សូមសមាជិកសមាជិកា ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក.២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក ជាពិសេសនោះ ការធ្វើនវានុវត្តន៍ ស.ស.យ.ក. ឱ្យកាន់ទំនើកស្របទៅនិងសម័យឌីជីថល បច្ចេកវិទ្យា
៣. ជំរុញអនុវត្ត តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០
៤. បន្ដផ្សព្វផ្សាយដល់សមាជិក សមាជិកាក្រោមចំណុៈខ្លួនឱ្យបានទូលំទូលាយ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា