បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអគ្គិសនីបារាំងចង់វិនិយោគ១ ២០០លានដុល្លារលើគម្រោងវារីអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុនអគ្គិសនីបារាំងចង់វិនិយោគ១ ២០០លានដុល្លារលើគម្រោងវារីអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសបារាំង EDF ចង់វិនិយោគលើគម្រោងវារីអគ្គិសនីដ៏ធំមួយនៅកម្ពុជា ដែលមានអានុភាព ៨០០ មេហ្កាវ៉ាត់ ដោយគ្រោងចំណាយទុនរហូតដល់ជាង ១ ២០០ លានដុល្លារអាមរិក។ គម្រោងនេះត្រូវបានលើកឡើងដោយគណៈប្រតិភូក្រុមហ៊ុន EDF ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩កុម្ភៈកន្លងទៅ។

Advertisement

ឯកឧត្តម វង្សី វិស្សុត បានសន្យាផ្តល់កិច្ចសម្របសម្រួលតាមលទ្ធភាព ដើម្បីធានាភាពជោគជ័យនៃគម្រោងវិនិយោគដ៏ធំនេះ ដែលជានិមិត្តរូបមួយនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងបារំាង។ ឯកឧត្តមបានគូសបញ្ជាក់ថា ថាមពលបានក្លាយជាបញ្ហាសន្តិសុខជាតិ ជាពិសេសនៅក្នុងបរិបទនៃការវិវត្តភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។
ដូច្នេះ ការធានាការផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងមានស្ថិរភាព គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចំណែកក្រុមហ៊ុនអគ្គិសនីបារាំងវិញ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការកសាងភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា និងបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន EDF ប្រកាន់ខ្ជាប់ចំពោះស្តង់ដាអន្តរជាតិខ្ពស់បំផុតទាក់ទិននឹងបញ្ហាសុវត្ថិភាព ការការពារបរិស្ថាន អភិបាលកិច្ចល្អ និងឧត្តមភាពបច្ចេកទេស៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា