បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមអ្នជំនាញចុះស្រាវជ្រាវពីសុខភាពត្រីនៅត្រង់ដៃទន្លេអូរតាបូក និងចំណុចប្រសព្វទន្លេសេកុង

ក្រុមអ្នជំនាញចុះស្រាវជ្រាវពីសុខភាពត្រីនៅត្រង់ដៃទន្លេអូរតាបូក និងចំណុចប្រសព្វទន្លេសេកុង

ភ្នំពេញ៖ថ្មីៗនេះក្រុមមន្រ្តីជំនាញបានចុះពិនិត្យសុខភាពទន្លេនៅចំណុចមួយចំនួនក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ជាមួយ​នឹង​ការកំណត់អត្តសញ្ញាណត្រីដែលរស់នៅ​តំបន់ទាំង​នេះមានសុខភាពបែបណា? មានទទួលរងផលប៉ះពាល់អ្វីខ្លះ?​ដើម្បីផ្តល់​ភាពងាយស្រួលក្នុងការជួយអន្តរាគមន៍ ក៏ដូចជាដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងទឹកទន្លេទាំងនេះ។

Advertisement

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)បានឱ្យដឹងថារយៈពេល៤ថ្ងៃគិត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញនសវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាល​ជល​ផលរតនគីរី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានចុះសិក្សាស្រាវជ្រាវ​អំពីសុខភាព​ទន្លេសេសាន និងដៃទន្លេអូរតាបូក ស្រុកតាវែង ខេត្តរតនគីរី ,ទន្លេសេកុង និងចំណុចប្រសព្វទន្លេសេកុង និងសេសាន​នៃខេត្ត​ស្ទឹងត្រែង ។ការសិក្សានេះដើម្បីកំណត់អត្តសញ្ញាណប្រភេទត្រី និងចរិតលក្ខណៈស៊ីចំណី និងវិភាគរក​ប្រភេទលោហៈរឹង​ក្នុងសាច់ត្រី និងទឹក (ដូចជាអាសេនិក សំណ និងបារ៉ត) របស់ពួកវានៅបណ្ដាទន្លេទាំងនេះ។

ប្រភពដដែលបន្តថា ក្រុមការងារជំនាញបានបែងចែកជា២ក្រុម ដើម្បីចុះប្រមូលសំណាកទឹក សំណាកសត្វល្អិតឥតឆ្អឹងកង និង​សំណាក​ត្រីតាមដៃទន្លេ និងទន្លេទាំងពីរ។ចំនួនត្រីដែលទទួលបានអំឡុងពេលចុះប្រមូលទិន្នន័យមានចំនួន៣៤ប្រភេទដែលបែង​ចែកជា​ប្រភេទត្រីស៊ីសាច់ស៊ីនៅស្រទាប់កណ្តាល និងស្រទាប់បាត ដូចជាត្រីផ្ទក់ ត្រីតានេល ។ល។, ប្រភេទត្រីស៊ីស្លែ និងរុក្ខជាតិ​ទឹក ដូចជា ត្រីក្រុស ។ល។,ប្រភេទត្រីស៊ីចំណីចម្រុះ ដូចជាសត្វល្អិតឥតឆ្អឹងកង រុក្ខជាតិទឹក ស៊ីនៅស្រទាប់លើ និងស្រទាប់​កណ្តាល ដូចជាត្រីកាហែលឿង ត្រីឆ្ពិនមូល ត្រីកំពូលបាយ ។ល។

អង្គការអច្ឆរិយៈនៃទន្លេមេគង្គបញ្ជាក់ថា ចំពោះទាំងសំណាកទឹក និងត្រីទាំងអស់នេះត្រូវបានវេចខ្ចប់ និងយកមកធ្វើតេស្តបន្តនៅ​មន្ទីរពិសោធន៍នាទីក្រុងភ្នំពេញ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា