បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋក្រីក្រ៥ពាន់គ្រួសារ នឹងទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាល ១,៨៥លានរៀលដើម្បីអភិវឌ្ឍជីវភាព

ពលរដ្ឋក្រីក្រ៥ពាន់គ្រួសារ នឹងទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាល ១,៨៥លានរៀលដើម្បីអភិវឌ្ឍជីវភាព

ភ្នំពេញ៖ពលរដ្ឋក្រីក្រចំនួន ៥ ០០០ គ្រួសារដែលមានបណ្ណសមធម៌ ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និង ស្រុករវៀងនៃខេត្ត​ព្រះវិហារ នឹងទទួលបានថវិកា១,៨៥លានរៀល ឬស្មើនឹង៤៦៤ដុល្លារអាម៉េរិក ក្នុងមួយគ្រួសារ។គឺជាប្រាក់ឧបត្ថម្ភ​សម្រាប់​រយៈពេល២ឆ្នាំ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិគាំពារសង្គមដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែធ្នូ ឆ្នាំ២០២៥ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ។

Advertisement

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឲ្យដឹងថា កម្មវីធីជាតិគាំពារសង្គមមួយនេះនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៦នេះតទៅចំពោះពលរដ្ឋក្រីក្រចំនួន ៥ ពាន់គ្រួសារ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានប្រាប់បណ្តោញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា ពលរដ្ឋគោលដៅទាំង៥ពាន់គ្រួសារនេះ មិនត្រឹមតែទទួលបានថវិកាពីរដ្ឋនោះទេ ពួកគេនឹងទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀតសម្រាប់ចាប់ផ្តើម​អាជីវកម្ម​សម្រាប់គ្រួសារ។
ឯកឧត្តមបណ្ឌិត បន្តថា ថវិកា ១,៨ លានរៀលនេះ គឺប្រាក់ឧបត្ថម្ភបន្ថែមពីលើអត្ថប្រយោជន៍ដែលគ្រួសារទាំងនេះកំពុងទទួល​បាន​ប្រចាំខែពីរាជរដ្ឋាភិបាលក្នុងលក្ខខណ្ឌនៃគ្រួសារក្រីក្រ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្មវិធី​នេះ​បង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការ​ប្រែប្រួល អាកាសធាតុ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា កម្មវិធីនេះនឹងបន្តអនុវត្តសម្រាប់គ្រួសារ​ក្រីក្ររហូតដល់២០ម៉ឺនគ្រួសារ សម្រាប់រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦៕
ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា