បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី ៖ វេទិកាសន្តិភាពកម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់អង្គការក្នុងការបម្រើសង្គមជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ វេទិកាសន្តិភាពកម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់អង្គការក្នុងការបម្រើសង្គមជាតិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថាការរីកដុះដាលនៃវេទិកាសន្តិភាពកម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់របស់អង្គការក្នុងការបម្រើសង្គមជាតិ ។

Advertisement

នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីខួប ៥ឆ្នាំ វេទិកាសន្ដិភាពកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំវេទិកាសន្ដិភាពកម្ពុជាថ្នាក់កណ្ដាល ប្រមាណ៣៨០នាក់ ឯកឧត្តម បណ្ឌិត សួន សេរីរដ្ឋា ប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឡើងរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលវេទិកាសន្តិភាពសម្រេចបានកន្លងមកក្នុងកិច្ចការលើកកម្ពស់គុណតម្លៃនៃសន្តិភាព ជាពិសេសការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកៀរគរ រៃអង្គាសជាថវិកា និងសម្ភារៈចាំបាច់ ដើម្បីជួយដល់វីរកងកម្លាំង ជួរមុខ និងជនភៀសសឹកនៅក្នុងដំណាក់កាលដ៏លំបាកផងដែរ។

ឯកឧត្តម ក៏បានផ្ដាច់ប្ដេជ្ញាចិត្តបន្ដបេសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីកសាងប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្រី្ដ ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃវេទិកាសន្តិភាពកម្ពុជា ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធនធាន និងសម្ភារៈ ដើម្បីបំពេញកិច្ចការងារជូនជាតិមាតុភូមិ ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការរីកដុះដាលនៃវេទិកាសន្តិភាពកម្ពុជា គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយរបស់អង្គការក្នុងការបម្រើសង្គមជាតិ ។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកដល់សមាជិកទាំងអស់ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដុសខាត់សមត្ថភាព ចំណេះ និងជំនាញឱ្យកាន់តែមានសក្តានុពល ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ព្រមទាំងអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយចីរភាព ។

គួរបញ្ជាក់ថា វេទិកាសន្តិភាពកម្ពុជា បានចុះបញ្ជីជាផ្លូវការនៅក្នុងក្រសួងមហាផ្ទៃ ។ វេទិកាសន្តិភាពកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តួចផ្តើមឡើងពីឆន្ទៈរបស់ក្រុមយុវជន និងប្រជាពលរដ្ឋខ្មែរ ជាអ្នកស្រឡាញ់សន្តិភាព ស្គាល់អំពីតម្លៃពិតប្រាកដ នៃសន្តិភាព ។ វេទិកាសន្តិភាពកម្ពុជា មានបេសកកម្មបណ្តុះស្មារតីឱ្យស្រឡាញ់ ថែរក្សា ការពារសន្តិភាព និងគុណតម្លៃ នៃសន្តិភាព ការកសាងសន្តិភាព ស្គាល់ពីតម្លៃនៃសន្តិភាព និងយល់ពីផលប្រយោជន៍នានា ដែលបានមកពីសន្តិភាព ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា