ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់អំពីអត្ថន័យ នៃពាក្យ“ទំនុកចិត្ត (TRUST)” ដែលជាពាក្យត្រូវចងចាំក្រោយបញ្ចប់វគ្គសិក្សា៖ ១) បម្លែងច្បាប់ស្តីពីកិច្ចការពារទិន្នន័យទៅជាការអនុវត្តជាក់ស្តែង (T–Translate Personal Data Protection Law into Practice) ២) ពង្រឹងតួនាទីស្ថាប័នក្នុងការបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីកិច្ចការពារទិន្នន័យ (R–Reinforce Institutional Roles related to the Awareness of the Personal Data Protection law) ៣) យល់ដឹងអំពីអភិបាលកិច្ចហានិភ័យទិន្នន័យបុគ្គល ( U–Understand Personal Data Risk-Based Governance) ៤) ការបង្កើនចំណេះដឹងនិងបណ្តុះអ្នកបន្តវេនដើម្បីបន្តចែករំលែកចំណេះដឹងទៅកាន់ស្ថាប័នផ្សេងទៀត (S–Sustain Knowledge through Training Multipliers ) និង ៥) បម្លែងវប្បធម៌ឌីជីថលឱ្យក្លាយជាចលនាជាតិប្រកបដោយទំនួលខុសត្រូវ សុចរិតភាព និងទំនុកចិត្ត ក្នុងកិច្ចការពារទិន្នន័យបុគ្គល (T–Transform digital culture into a national movement grounded in accountability, integrity, and trust for the protection of personal data)៕