ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៤កុម្ភៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងពីករណីឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាពីសំណាក់យោធាថៃ។

ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក ប្រតិបត្តិការយោធារបស់ថៃត្រូវបានពង្រីកទៅកាន់តំបន់ជាច្រើននៅតាមបណ្តោយព្រំដែន ដែលបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា បន្ទាប់ពីការអនុវត្តបទឈប់បាញ់លើកទីពីរ ដែលនៅមានភាពផុយស្រួយនៅឡើយ យោធាថៃបានសាងសង់ទីតាំងយោធាជាច្រើននៅក្នុងទឹកដីកម្ពុជា គឺនៅហួសជ្រៅពីខ្សែបន្ទាត់ព្រំដែន ដែលថៃទាមទារទៅទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីផលវិបាកធ្ងន់ធ្ងរនៃការឈ្លានពាននេះ ទៅលើប្រជាពលរដ្ឋស៊ីវិល ដែលត្រូវបានបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ ហើយផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លិចបំផ្លាញ។ កម្ពុជាអំពាវនាវឱ្យថៃដកកងកម្លាំងយោធាទាំងអស់ចេញពីទឹកដីកម្ពុជា៕